ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

អាល្លឺម៉ង់ គាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាន និងគាំទ្របេសកជនពិសេសនៃប្រធានអាស៊ាន ធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ា

អាល្លឺម៉ង់ គាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាន និងគាំទ្របេសកជនពិសេសនៃប្រធានអាស៊ាន ធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ា

(ភ្នំពេញ)៖ លោកស្រី អាណាលីណា បៀបក (ANNALENA BAERBOCK) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ បានសម្តែងការគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នានេះ និងគាំទ្រដល់បេសកជនពិសេសនៃប្រធានអាស៊ាន ដែលមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។។

ការគាំទ្ររបស់អាល្លឺម៉ង់ បានធ្វើឡើងគ្រាដែល លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ នេះគឺជាទស្សនកិច្ចលើកទី១ ក្នុងរយៈពេល ២៥ ឆ្នាំ បន្ទាប់ពីការផ្លាស់ប្តូរដំណើរទស្សនកិច្ចចុងក្រោយនៅក្នុងខែមករា ឆ្នាំ១៩៩៧ ដើម្បីជំរុញទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ក្រសួងការបរទេសកម្ពុជា ចំពោះបញ្ហានៅមីយ៉ាន់ម៉ា កម្ពុជា-អាល្លឺម៉ង់បានឯកភាពគ្នា លើភាពចាំបាច់ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដើម្បីជួយឱ្យប្រទេសនេះវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ។

សេចក្តីប្រកាសក្រសួងការបរទេសបានបញ្ជាក់ដូច្នេះថា៖ «ទាក់ទិននឹងបញ្ហានេះ លោកស្រី ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានសម្តែងការគាំទ្រកម្ពុជាជាប្រធានអាស៊ាន និងបេសកជនពិសេសនៃប្រធានអាស៊ាន ដែលមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ពោលគឺក្នុងការស្វែងរកមូលដ្ឋានរួមក្នុងការបញ្ចប់អំពើហិង្សា ការផ្តល់ជំនួយមនុស្សធម៌ និងការបង្កើតបរិយាកាសអំណោយផល ដើម្បីចាប់ផ្តើមការសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់»។

លោកស្រីរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ ក៏បានបង្ហាញពីឆន្ទៈរបស់អាល្លឺម៉ង់ក្នុងការចូលរួមក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។

លោក ប្រាក់ សុខុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅសប្តាហ៍ទី២ ខែមីនា ខាងមុខនេះ ដោយភ្ជាប់ជាមួយបេសកកម្មជួបភាគីពាក់ព័ន្ធ និងជំនួយមនុស្សធម៌។ លោកត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ ក្នុងពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន។ ទស្សនកិច្ច របស់ប្រេសិតពិសេសប្រធានអាស៊ាន ធ្វើឡើងបន្ទាប់ពីមានទស្សនកិច្ចបើកផ្លូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីខែមករា ឆ្នាំ២០២២។

បើតាម លោកប្រាក់ សុខុន, សម្រាប់កម្មវិធីនៃដំណើរទស្សនកិច្ចរបស់លោកខាងមុខនេះ គឺអនុវត្តទៅតាមអ្វីដែលមានចែងនៅក្នុងចំណុចកុងសង់ស៊ីស ៥ចំណុច ដែលដាក់ចេញក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីខែមេសាឆ្នាំមុន ដោយក្នុងនោះមានការជួបជាមួយភាគីពាក់ព័ន្ធ។

ក្នុងគម្រោងទស្សនកិច្ចនៅពាក់កណ្តាលខែក្រោយនេះ លោកមានគម្រោងស្នើជួបជាមួយ លោក មីន អោងឡាំង ស្នើជួបរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា និងស្នើជួបឥស្សរជនផ្សេងទៀត ដែលខាងរដ្ឋបាលទីក្រុងណៃពិដោរ នឹងសម្រួលឱ្យជួប។

លោកអះអាងថា លោកក៏គ្រោងនឹងទៅទីក្រុង យ៉ង់ហ្គូន ដើម្បីចែកជំនួយមនុស្សធម៌ដល់មន្ទីរពេទ្យមួយកន្លែង ហើយធ្វើយ៉ាងណាធានាថា ជំនួយដែលអាស៊ានផ្តល់ទៅមីយ៉ាន់ម៉ា បានទៅដល់អ្នកដែលត្រូវការ ហើយទីកន្លែងដទៃទៀត នឹងអាស្រ័យលើពេលវេលាជាក់ស្តែង។ លោកក៏គ្រោងជួបជាមួយអគ្គរដ្ឋទូតទាំងអស់របស់អាស៊ាន ប្រចាំនៅទីក្រុងយ៉ង់ហ្គូន ដើម្បីស្តាប់មតិយោបល់ សម្រាប់ការវាយតម្លៃអំពីស្ថានភាព និងតម្រូវការរបស់ភាគីម្ខាងៗផងដែរ។

សូមជម្រាបថា មីយ៉ាន់ម៉ាកំពុងជួបនូវវិបត្តិនយោបាយក្នុងប្រទេស ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីក្រុមយោធា បានចាប់ខ្លួនលោកស្រី អោងសាន ស៊ូជី ដាក់ពន្ធនាគារ ក្រោយការបោះឆ្នោត។ វិបត្តិនេះបានអូសបន្លាយប្រមាណមួយឆ្នាំមកហើយ ហើយបង្កជាអំពើហិង្សា និងការផ្ទុះអាវុធជាបន្តបន្ទាប់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |