ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

សម្តេចតេជោ ហ៊ុន សែន ស្តីបន្ទោសខ្លាំងៗចំពោះរដ្ឋមន្ត្រីកសិកម្ម ដែលមិនចេះធ្វើការជាមួយរដ្ឋមន្រ្តីផ្សេងៗ ពិសេសករណីសាច់ជ្រូកឡើងថ្លៃ និងហៅថាជា «រដ្ឋមន្ត្រីជិះសេះមើលផ្កា»

សម្តេចតេជោ ហ៊ុន សែន ស្តីបន្ទោសខ្លាំងៗចំពោះរដ្ឋមន្ត្រីកសិកម្ម ដែលមិនចេះធ្វើការជាមួយរដ្ឋមន្រ្តីផ្សេងៗ ពិសេសករណីសាច់ជ្រូកឡើងថ្លៃ និងហៅថាជា «រដ្ឋមន្ត្រីជិះសេះមើលផ្កា»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានស្តីបន្ទោសខ្លាំងទៅកាន់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថាជារដ្ឋមន្ត្រីដែលធ្វើការងារមិនចេះសហការជាមួយក្រសួង-ស្ថាប័នដទៃ ពិសេសករណីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញឲ្យចូលរួមប្រជុំរៀបចំនីតិវិធីដាក់ដេញថ្លៃនាំចូលជ្រូករស់ តែក្រសួងកសិកម្មបែរជាមិនចូលរួម។

ជាងនេះទៅទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានហៅលោក វេង សាខុន ថាជា «រដ្ឋមន្ត្រីជិះមើលផ្កា» ដោយសម្តេចលើកយកករណីការងាររបស់រដ្ឋមន្ត្រីរូបនោះ ដែលបានទៅចែកពូជស្រូវ ជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ ដែលលោករដ្ឋមន្ត្រីចែកបានចំនួនតែ៣០០គ្រួសារប៉ុណ្ណោះ ហើយនៅសល់រាប់ពាន់គ្រួសារទៀតមិនទទួលបាន។

ជុំវិញបញ្ហាសាច់ជ្រូកឡើងថ្លៃ និងការរៀបចំយន្តការដាក់ដេញថ្លៃនាំចូលជ្រូករស់ មកផ្គត់ផ្គង់តម្រូវការក្នុងស្រុក, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានចារឲ្យក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការងារនេះឲ្យបានឆាប់ ដើម្បីជួយដល់អ្នកចិញ្ចឹមផង និងជួយដល់អ្នកហូបផងដែរ ទប់ស្កាត់អតិផរណា។

សម្តេចតេជោ ហ៊ុន សែន រិះគន់ថា រដ្ឋមន្រ្តី វេង សាខុន ក្រសួងសេដ្ឋកិច្ចបានអញ្ជើញទៅប្រជុំ ក៏មិនព្រមទៅប្រជុំដោះស្រាយដែរ។ សម្តេចតេជោ ហ៊ុន សែន ចោទសួររដ្ឋមន្រ្តីកសិកម្ម វេង សាខុន ថា «លោកឯងដោះស្រាយយ៉ាងម៉េច បានជាធ្វើឱ្យសាច់ជ្រូកឡើងថ្លៃ?»!

សម្តេចតេជោ ហ៊ុន សែន រិះគន់ថា របៀបធ្វើការរបស់រដ្ឋមន្រ្តីវេង សាខុន ជារបៀប «ជិះសេះមើលផ្កា» ហើយសម្តេចតឹងទ្រូងណាស់ជាមួយនឹងការងាររដ្ឋមន្រ្តី វេង សាខុន នេះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «គេហៅលោកឯងទៅប្រជុំ លោកឯង មិនព្រមទៅ ខ្ញុំបានមើលឃើញសំបុត្រតគ្នាទៅវិញទៅមក មើលលោកឯងចេះសហការបន្តិចមើល! ចំពោះមុខមានគណៈកម្មការគោលនយោបាយ និងហិរញ្ញវត្ថុមួយហើយ មិនមែនលោកឯងដឹកនាំក្រសួងកសិកម្មមួយហើយត្រួតត្រាសេដ្ឋកិច្ចខ្មែរទាំងមូលឯណា? ថ្ងៃមុនខ្ញុំក្តៅស្លឹកត្រចៀក ឲ្យធ្វើយូរហើយមិនព្រមធ្វើ ឲ្យជួបប្រជុំគ្នាបង្កើតគណៈកម្មការដេញថ្លៃ សម្រាប់គ្រប់គ្រងការនាំចូល។ លោកឯងនិយាយពី១០០% តែ១០០%នាំឲ្យសាច់ជ្រូកឡើងថ្លៃលោកដោះស្រាយយ៉ាងម៉េច? ខ្ញុំស្គាល់លោកឯងជាងអីទៀត រៀបធ្វើការឯកឧត្តម ប្រហែលជារបៀបជិះសេះមើលផ្កា […] ត្រឹមតែ២៤ម៉ោងទេ ខ្ញុំដករដ្ឋមន្រ្តីមួយបានហើយ។ ខ្ញុំនៅទីនេះ ខ្ញុំគ្រប់គ្រងស្ថានការណ៍មុន (វេង សាខុន) ខុនឯង តើខ្ញុំមិនដឹងឬយ៉ាងម៉េច?»

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅរដ្ឋមន្ត្រីកសិកម្មថា កម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ជាសមាជិកតំបន់ពាណិជ្ជកម្មសេរីអាស្តា ជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានចិន ជាសមាជិកកិច្ចព្រមព្រៀងជ្រុងជ្រោយអាសិប ដូច្នេះកម្ពុជាមិនអាចយកវិធានការដាច់ដោយឡែក គឺបិទការទំនិញចេញនាំចូលបាននោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក់ព័ន្ធបញ្ហាសាច់ជ្រូកនេះ មិនអាចធ្វើតម្រូវតែចិត្តអ្នកចិញ្ចឹមតែប៉ុន្មាននាក់នោះទេ គឺត្រូវគ្រប់គ្រងអតិផរណាតម្លៃលើទីផ្សារផងដែរ។

សូមជម្រាបថា ដើម្បីការពារទាំងអ្នកចិញ្ចឹម និងអ្នកប្រើប្រាស់ដែលជាអ្នកហូបសាច់ជ្រូកប្រចាំថ្ងៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគំនិតផ្ដួចផ្ដើមរៀបចំយន្តការដេញថ្លៃ នាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា។

ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជានេះ នឹងត្រូវបានយកមកអនុវត្ត ក្នុងករណីដែលមានការខ្វះជ្រូកតែប៉ុណ្ណោះ។ ជាគោលការណ៍រាជរដ្ឋាភិបាល តែងតែលើកទឹកចិត្តអ្នកចិញ្ចឹមក្នុងស្រុក ឱ្យមានលទ្ធភាពផ្គត់ផ្គង់ជ្រូកឱ្យបានគ្រប់គ្រាន់ ជាមួយនឹងកម្រិតថ្លៃសមរម្យ ដោយមិនចាំបាច់មានការនាំចូល។

ការបង្កើតយន្តការដាក់ដេញថ្លៃនេះ ត្រូវបានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយអ្នកជំនាញឯករាជ្យ បានសិក្សាយ៉ាងលម្អិត និងស៉ីជម្រៅជុំវិញវិញភាពមិនប្រក្រតីនៃតម្លៃសាច់ជ្រូករស់ និងតម្លៃសាច់ជ្រូកលើទីផ្សារ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលធ្លាប់តែចេញគោលការណ៍ឲ្យក្រុមហ៊ុននាំចូលជ្រូករស់ ដោយគ្មានយន្តការដាក់ដេញថ្លៃនោះ រួមជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ចេញមកជំទាស់យ៉ាងដាច់អហង្ការ ដោយហេតុផលមួយចំនួន។ អ្វីដែលកាន់តែចាប់អារម្មណ៍ទោះបីជាក្រសួងសេដ្ឋកិច្ច អញ្ជើញក្រសួងកសិកម្ម ដើម្បីចូលរួមប្រជុំដោះសា្រយ តែក្រសួងកសិកម្មបែរជាមិនព្រមចូលរួមទៅវិញ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |