ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អឺរ៉ុបព្រមានរឹតត្បិតលើការវិនិយោគរបស់ចិន ប្រសិនបើមហាអំណាចនេះ មិនព្រមបើកចំហទីផ្សារឲ្យធំជាងមុន

អឺរ៉ុបព្រមានរឹតត្បិតលើការវិនិយោគរបស់ចិន ប្រសិនបើមហាអំណាចនេះ មិនព្រមបើកចំហទីផ្សារឲ្យធំជាងមុន

(អឺរ៉ុប)៖ ងាកទៅមើលដំណើរទៅរកការសម្រេច កិច្ចព្រមព្រៀងវិនិយោគ រវាងសហភាពអឺរ៉ុប និងប្រទេសចិន វាបានឈានចូលទៅក្នុងស្ថានភាពដ៏ស្មុគស្មាញថ្មីមួយ ហើយក៏ព្រោះតែភាពវ័យឆ្លាតរបស់ចិន ហេតុដូច្នេះទើបសហភាពអឺរ៉ុប កំពុងរៀបចំផែនការថ្មីមួយទៀត ក្នុងការរឹតត្បិតលើការវិនិយោគចិន ចូលមកក្នុងប្លុកដ៏មានឥទ្ធិពលមួយនេះ ដើម្បីជាការដាក់សម្ពាធឲ្យចិន ព្រមបើកចំហទីផ្សារឲ្យកាន់តែធំជាងមុន ទៅតាមអ្វីដែលអឺរ៉ុបចង់បាន។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។

ជុំវិញបញ្ហាខាងលើលោក វ៉ាឌីស ដូមរ៉ូវស្គីស៍ (Valdis Dombrovskis) អនុប្រធានប្រតិបត្តិផ្នែកនយោបាយ ប្រចាំនៅគណៈកម្មការអឺរ៉ុប បានលើកឡើងយ៉ាងដូច្នេះថា «យើងត្រូវតែលើកឡើងអំពីបញ្ហានានា ដែលពាក់ព័ន្ធទៅនឹងក្រុមហ៊ុនរដ្ឋទាំងឡាយរបស់ចិន។ យើងត្រូវតែលើកឡើងអំពីបញ្ហា នៃការផ្តល់ប្រាក់ឧបត្ថម្ភធន ដែលបានបង្ខំឲ្យមានការផ្ទេរបច្ចេកវិទ្យា…។ យើងមានបញ្ហាជាប្រព័ន្ធមួយចំនួន ដែលត្រូវដោះស្រាយ មុននឹងសន្ធិសញ្ញាវិនិយោគណាមួយ ត្រូវបានចុះហត្ថលេខា»

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ បន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប និងចិន ត្រូវបានធ្វើឡើង ដោយមានការចូលរួមពីប្រមុខដឹកនាំជាន់ខ្ពស់ នៃភាគីទាំងពីរ សហភាពអឺរ៉ុបបានទាមទារអ្វីៗជាច្រើនពីប្រទេសចិន ក្នុងនោះក៏មានការអនុម័តច្បាប់ សន្តិសុខជាតិថ្មីលើហុងកុង ដែលអឺរ៉ុបកំពុងប្រឆាំងយ៉ាងខ្លាំងក្លាផងដែរ។ នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរចិន និងអឺរ៉ុប មិនបានចេញសេចក្តីថ្លែងការណ៍រួមនោះឡើយ ដោយសារតែការខ្វែងគំនិតគ្នា លើបញ្ហាមួយចំនួន។

ការវិនិយោគដោយផ្ទាល់ដោយចិននៅអឺរ៉ុប បានធ្លាក់ចុះមកនៅត្រឹម ១៩ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៩ ពោលគឺជាការធ្លាក់ចុះពីទំហំជិត ១០០ពាន់លានដុល្លារ កាលពីពីរឆ្នាំមុន។ ការធ្លាក់ចុះយ៉ាងគំហុកបែបនេះ បានកើតមានឡើងដោយសារតែ ការគ្រប់គ្រងប្រាក់មូលធនចិនកាន់តែតឹងរ៉ឹង, លំហូសាច់ប្រាក់មានកម្រិតទាប ព្រមទាំងភាពតានតឹងរវាងចិន ជាមួយអាមរិក និងបណ្តាសម្ព័ន្ធមិត្ត។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនចិនជាច្រើន ត្រូវបានគេមើលឃើញថា កំពុងតែព្យាយាមក្នុងការដេញថ្លៃ ដើម្បីបង្កើនភាពជាអ្នកគ្រប់គ្រងលើហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អឺរ៉ុប បើទោះបីជាបណ្តាប្រទេសក្នុងប្លុកនេះ ចង់កាត់បន្ថយឥទ្ធិពលរបស់ចិនក៏ដោយ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |