ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

វិមានគណបក្សប្រជាជនកម្ពុជាប្រតិស្ថានទ្បើងដើម្បី «សន្ដិភាព»

វិមានគណបក្សប្រជាជនកម្ពុជាប្រតិស្ថានទ្បើងដើម្បី «សន្ដិភាព»

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងរៀបរាប់ប្រាប់លោក លឹម ជាវុត្ថា នៅថ្ងៃនេះបើនិយាយពីព្រះនគរ គឺយើងឃើញទិវាដ៏មហោទ្បារិកពិធីសម្ពោធវិមានគណបក្សប្រជាជនកម្ពុជាដ៏ស្រស់បំព្រង ដើម្បីអបអរសាទរខួបលើកទី៦៩ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា គឺប្រៀបបានវិមានគណបក្សប្រជាជនកម្ពុជាប្រតិស្ថានទ្បើងដើម្បី«សន្ដិភាព» បន្ទាប់ពីការបែកបាក់ជាតិប្រមាណ៥០០ឆ្នំាមក។

បានន័យថាវិមានដែលមានកម្ពស់៥ជាន់, បណ្ដោយ១៥០ម៉ែត្រ, ទទឹង៧៤ម៉ែត្រ, និងកម្ពស់ដល់កំពូលពេជ្រ៤៨ម៉ែត្រ រចនាទ្បើងតាមរចនាបថខ្មែរបុរាណប្រាសាទបន្ទាយស្រី ប្រាសាទអង្គរ និងសម័យកណ្ដាល ជាស្ថាបត្យកម្ម «រួមសម័យ» នេះគឺបង្ហាញអំពីទស្សនវិជ្ជាភាពរុងរឿងនៃចក្រភពខ្មែរផង និងភាពថមថយនៃចក្រភពខ្មែរផង បន្ទាប់ពីការធ្លាក់ចុះនៃអារ្យធម៌អង្គរ។

ក្នុងន័យនេះចំពោះវិមានដោយឈរបង្អួតខ្លួនយ៉ាងស្កឹមស្កៃ ស្រស់ត្រដែតនេះ មានតួនាទីស្វែងរកសន្ដិភាព ផ្សះផ្សាជាតិ និងថែរក្សាផ្សព្វផ្សាយអំពីគុណតម្លៃ ជាសកលក្នុងសម័យទំនើបយើងនេះ។

លោក រត្ន័ សណ្ដាប់ បន្ដថាបើយើងពិនិត្យវិមានគណបក្សប្រជាជនកម្ពុជា យើងឃើញប្រាង្គកំពូលបី ផុសអណ្ដែតលើវេហា រចនាអាគារពណ៌ «ស» គឺប្រាប់ខេមរជនខ្មែរក្នុងកម្ពុជរដ្ឋគ្រប់ជំនាន់ថាមានវិមានគណបក្សប្រជាជនកម្ពុជា គឺមានសន្ដិភាព ឯកភាពជាតិ ដោយមិនប្រកាន់ពណ៌សម្បុរ ជំនឿសាសនា និងនិន្នាការនយោបាយដែលជាគ្រឹះនៃអារ្យធម៌អង្គរដ៏ស្រស់បវរនៃយើង។

ម្យ៉ាងទៀតចំពោះវិមានប្រាង្គកំពូលបី រចនាអាគារពណ៌ «ស» នេះទៀតសោត ជាការប្រាប់ផងដែរថាការពារដាច់ខាតនូវបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ស្របតាមស្មារតីរដ្ឋធម្មនុញ្ញជាច្បាប់កំពូលព្រះនគរជារៀងដរាប។ ព្រោះក្នុងប្រព័ន្ធជំនឿខ្មែរលេខបី ឬលេខសេសជាលេខរស់ ឬអមតៈ។ មួយវិញទៀតបើនិយាយអំពីប្រព័ន្ធជំនឿនេះទៀតសោត ប្រាង្គកំពូលបី ផុសអណ្ដែតលើព្ធដ៏វេហាស៍នេះផងដែរ ក៏ជាការទំនាក់ទំនងរវាងឋានសួគ៌និងឋានមនុស្ស ដើម្បីថែរក្សាព្រះនគរជាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងតំាងបុរាណរៀងមក។

ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ បញ្ជាក់ថាបើឈរលើប្រវត្ដិសាស្រ្ដ ចំពោះវិមានគណបក្សប្រជាជនកម្ពុជា បានតភ្ជាប់រវាងអតីត បច្ចុប្បន្ន អនាគត ដោយឈរលើ«សន្ដិភាព»ជាព្រះកន្លោងព្រះនគរ។ ដោយហេតុថាព្រះនគរពេលនេះ បានក្លាយជាមហានគរនៃសុខសន្ដិភាព និងការសប្បាយរីករាយ។ មហានគរនេះបានចាកផុតហើយនូវការបង្ហូរឈាម និងទឹកភ្នែកដែលខេមជនខ្មែរបានពើបប្រទះជាច្រើនសតវត្សកន្លងមក។

ប្រវត្ដិសាស្រ្ដប្រាប់ថាគ្រឹះនៃអារ្យធម៌អង្គរ ក្រោយពីប្រទេសបានបង្រួបបង្រួមជាតិដោយបរិបូណ៍នាឆ្នាំ៨០២ បានពង្រីកឥទ្ធិពលចេញពីលើកំពូលភ្នំគូលេន មាននាមថា រាជធានីមហេន្រ្ទបព៌ត បានធ្វើឲ្យប្រជាជាតិខ្មែរ ក្លាយជាចក្រភពល្បីសុះសាយពេញពិភពលោក។ បច្ចុប្បន្នកុលបុត្រខ្មែរ បានចាប់ផ្ដើមកសាងជាតិនិងពង្រីកឥទ្ធិពលសារជាថ្មី ចេញពីរាជធានីភ្នំពេញ មាននាមថាចតុមុខមង្គលមហានគរ។

បើដូច្នេះ វិមានគណបក្សប្រជាជនកម្ពុជាប្រតិស្ថានទ្បើងដើម្បី«សន្ដិភាព» បានរះទ្បើងចំាងឆ្លុះចេញពីរាជធានីភ្នំពេញ បានបង្ហាញឲ្យពិភពលោកមើលឃើញច្បាស់ថា «កម្ពុជាកំពុងរីកស្រស់បំព្រងទៅកាន់ពិភពលោក» ដូចសម័យអង្គរសារជាថ្មី៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |