ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

សម្តេចតេជោ ហ៊ុន សែន ហួសចិត្តចំពោះអ្នកអគិត ដែលថាសម្តេចយកលុយទិញ ពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិកនៃពានរង្វាន់សន្តិភាពស៊ុនហាក់

សម្តេចតេជោ ហ៊ុន សែន ហួសចិត្តចំពោះអ្នកអគិត ដែលថាសម្តេចយកលុយទិញ ពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិកនៃពានរង្វាន់សន្តិភាពស៊ុនហាក់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសេចក្តីហួសចិត្តចំពោះអ្នកអគិតមួយចំនួន ដែលលើកឡើងថា សម្តេចយកលុយទៅទិញ ពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (The Founder’s Special Honorary Award of the Sunhak Peace Prize)។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធស្ពាន ៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការផ្តល់ពានរង្វាន់នេះ គឺសម្រាប់ដល់បុគ្គលមានស្នាដៃរួមចំណែកកសាងសន្តិភាព និងមានគណៈកម្មការវាយតម្លៃត្រឹមត្រូវ។ សម្តេចអះអាងថា សម្តេចមិនមានអ្វីចាំបាច់ ដើម្បីយកលុយទៅទិញពាននេះឡើយ ហើយពាននេះក៏មិនមែនបង្កើតឡើងសម្រាប់ទិញលក់នោះដែរ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រធានគណៈកម្មការវាយតម្លៃសម្រាប់អ្នកត្រូវទទួលពានរង្វាន់ គឺអតីតនាយករដ្ឋមន្ត្រី ព័រទុយហ្កាល់ ហើយក៏ជាអតីតស្នងការអឺរ៉ុប។ អញ្ចឹងមិនមែនបានន័យថា អង្គការនោះសម្រេចតែម្នាក់ឯង បានគាត់ផ្តល់ឲ្យនោះទេ […] មានអ្នកខ្លះថា ខ្ញុំយកលុយទៅទិញ។ តើខ្ញុំចាំបាច់ណាស់ទៅ ដើម្បីបានវាយកមកពាក់? ខ្ញុំមានលុយឯណាទៅទិញ? ហើយគេបង្កើតឡើង មិនមែនដើម្បីទិញលក់នោះទេ»

ពានរង្វាន់សន្តិភាពស៊ុនហាក់ (The Sunhak Peace Prize) និងពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (The Founder’s Special Honorary Award of the Sunhak Peace Prize) មានអត្ថន័យខុសគ្នា។

ពានរង្វាន់សន្តិភាពស៊ុនហាក់ (The Sunhak Peace Prize) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដើម្បីផ្តល់កិត្តិយសដល់បុគ្គល និងស្ថាប័ននានា ដែលបានរួមចំណែកដ៏អស្ចារ្យដល់សន្តិភាព និងសុខុនមាលភាពសកល ដែលទាក់ទងជាមួយកត្តាមួយ នៅក្នុងកត្តាសំខាន់ៗទាំង៣ គឺ ការអភិវឌ្ឍមនុស្សប្រកបដោយចីរភាព ការដោះស្រាយជម្លោះ ឬការអភិរក្សអេកូឡូស៉ី។ លោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន បានបង្កើតពានរង្វាន់នេះឡើង ដើម្បីឧទ្ទិសដល់កេរ្តិ៍មរតករបស់ស្វាមីលោកស្រី គឺលោកបណ្ឌិត សាន់ ម្ញ៉ុង មូន ដែលបានលះបង់ជីវិតរបស់គាត់ ដើម្បីកសាងវប្បធម៌សន្តិភាពពិភពលោក ក្រោមបដាររួមមួយគឺ «យើងជាគ្រួសារមនុស្សជាតិតែមួយ ក្រោមព្រះតែមួយ»។ ពានរង្វាន់នេះដែរ បានចាប់ផ្តើមផ្តល់ឲ្យអ្នកមានស្នាដៃកសាងសន្តិភាព ចាប់ពីឆ្នាំ២០១៥។

ចំណែកឯ ពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (The Founder’s Special Honorary Award of the Sunhak Peace Prize) ដែលសម្តេចតេជោ ហ៊ុន សែន ទទួលបាននោះ ត្រូវបានផ្តើចផ្តើមបង្កើតឡើង ក្នុងឆ្នាំ២០២០ ដើម្បីផ្តល់កិត្តិយសដល់ថ្នាក់ដឹកនាំពិភពលោកដ៏មានកិត្តិយស ដែលមានសមិទ្ធផលសំខាន់ៗ សម្រាប់សន្តិភាព និងការអភិវឌ្ឍពេញមួយជីវិតរបស់ពួកគេ។ នៅឆ្នាំ២០២១ លោក បាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបានពានរង្វាន់នេះមុនគេ ខណៈសម្តេចតេជោ ហ៊ុន សែន ទទួលបាននៅឆ្នាំ២០២២នេះ។

សម្រាប់ឆ្នាំ២០២២នេះដែរ មាន ២ជ័យលាភី ដែលទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ (The Sunhak Peace Prize) រួមមាន៖ សម្ព័ន្ធវ៉ាក់សាំង Gavi ដែលជាអ្នកដឹកនាំសកលក្នុងការទទួលបានថ្នាំបង្ការដោយស្មើភាព ក្នុងអំឡុងពេលជំងឺកូវីដ-១៩ និងលោកស្រី សារ៉ាហ៍ ខាត់ថេរីន ហ្គីលប៊ឺត (Sarah Catherine Gilbert) ដែលជាសហអ្នកបង្កើតវ៉ាក់សាំង Oxford-AstraZeneca ។

អង្គការសហព័ន្ធសន្តិភាពពិភពលោក (UPF) ធ្លាប់បានបញ្ជាក់ថា ពានរង្វាន់សន្តិភាពស៊ុនហាក់ និងពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ សុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន និងមិនអាចប្រៀបផ្ទឹមបានឡើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |