ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អូឡាំពិក​រដូវរងា​នៅ​ទឹកដី​ចិន​ដំណើរការ​ក្រោម​ការ​រឹត​បន្តឹង​ខ្លាំង​ក្រោម​បរិបទ​កូ​វីដ​-១៩

អូឡាំពិក​រដូវរងា​នៅ​ទឹកដី​ចិន​ដំណើរការ​ក្រោម​ការ​រឹត​បន្តឹង​ខ្លាំង​ក្រោម​បរិបទ​កូ​វីដ​-១៩

​អូឡាំពិក៖ ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​២០២២ នៅ​ប្រទេស​ចិន​កំពុង​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​ការ​រឹត​បន្តឹង​យ៉ាង​ខ្លាំង​ ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ​​អត្ត​ព​លិ​ក អ្នកសារព័ត៌មាន និង​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​ត្រូវ​បាន​បង្ខាំង​នៅ​ក្នុង​រង្វង់​បិទ​ជិត ហើយ​អាច​ធ្វើ​ដំណើរ​បានតែ​លើ​ឡានក្រុង​ពិសេស​ សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ប៉ុណ្ណោះ ដែល​ដឹក​ពួកគេ​ទៅកាន់​ទីកន្លែង​ប្រកួតហើយ​ត្រឡប់​ទៅ​សណ្ឋាគារ​វិញ​។​

មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ទាំងអស់​ត្រូវ​ពាក់​ម៉ាស N-95 ឬ KN-95 គ្រប់ពេលដែលជា​ផ្នែក​នៃ​ពិធីការ​ដ៏​តឹងរ៉ឹង​របស់​ប្រទេស​ចិន​។ ​​សូម្បីតែ​អ្នកស្ម័គ្រចិត្ត បុគ្គលិក​អនាម័យ និង​ចុងភៅ​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ក៏​ត្រូវ​បាន​បង្ខាំង​នៅ​ក្នុង​រង្វង់​បិទ​យ៉ាង​តឹងរ៉ឹង ហើយ​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​ជាច្រើន​ខែ​។​ ​សូម្បីតែ​បន្ទាប់ពី​ការប្រកួត​បានបញ្ចប់​ក៏ដោយ បុគ្គលិក​គាំទ្រ​របស់​ចិនប្រហែលជា​ត្រូវ​ស្នាក់នៅ​ដោយឡែក​ មុនពេល​ពួកគេ​អាច​ចាកចេញ​ត្រលប់​ទៅកាន់​គេហដ្ឋាន​វិញ​។​ ​អត្ត​ព​លិ​ក អ្នកសារព័ត៌មាន និង​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង​ឆ្នាំ២០២២ ចាប់ផ្តើម​ថ្ងៃ​របស់​ពួកគេ​ជាមួយនឹង​ការធ្វើ​តេស្ត​ម៉ាស៊ីន​ធំ PCR test​។​

​ប្រសិនបើ​គ្មាន​ការធ្វើ​តេស្ត​ប្រចាំ​ថ្ងៃជា​កាតព្វកិច្ច​ទេ ពួកគេ​នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញពី​សណ្ឋាគារ​រប​ស់​ពួកគេ​ឡើយ ដើម្បី​ការពារ​ការរីក​រាលដាល​។​ ​អ្នកចូលរួម និង​អ្នកពាក់ព័ន្ធ​បរទេស​ជាង ១២៥០០នាក់​មកទល់ពេលនេះ​ បានមក​ដល់​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង​ឆ្នាំ​២០២២ ហើយ​ការធ្វើ​តេស្ត​កូ​វីដ​-១៩ ជាង ៨០ម៉ឺន​តេស្ត​ត្រូវបាន​ធ្វើឡើង នេះ​បើ​យោងតាម​គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍ ​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង (BOCOG)​។​ ​​មកទល់ពេលនេះ​មាន​មនុស្ស ៣៨៧​នាក់​ហើយ​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |