ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចក្រឡាហោម ស ខេង ស្នើ​ដល់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់បង្ករ​លក្ខណៈ​ងាយ​ស្រួល​ដល់គ្រប់គណបក្សនយោបាយទាំងអស់ក្នុងពេល​ចុះ​មូលដ្ឋាន

សម្តេចក្រឡាហោម ស ខេង ស្នើ​ដល់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់បង្ករ​លក្ខណៈ​ងាយ​ស្រួល​ដល់គ្រប់គណបក្សនយោបាយទាំងអស់ក្នុងពេល​ចុះ​មូលដ្ឋាន

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើ​ដល់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ នៃរាជធានី-ខេត្តទាំងអស់ត្រូវធានាសុវត្ថិភាព និងបង្ករ​លក្ខណៈ​ងាយ​ស្រួល​ដល់គ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជី​នៅក្នុងក្រសួងមហាផ្ទៃ ដើម្បី​ធ្វើយ៉ាង​ណា​ស្របតាមគោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

យោងតាមសេចក្តីណែនាំរបស់សម្តេចក្រឡាហោ ស ខេង ជូនដល់អភិបាលនៃគណៈអភិបាលរាជ​ធានី-ខេត្ត ដែលទូរទស្សន៍BTV ទទួលបាននាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានលើកឡើងថា ដើម្បី បង្ករលក្ខណៈងាយស្រួលដល់គណកប្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ចូលរួម​ប្រកួតប្រជែង​ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ និង​ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៧ឆ្នាំ២០២៣ ខាងមុខ ប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ សម្របតាមគោលការណ៍លទ្ធិប្រជាធបតេយ្យ សេរីពហុបក្ស និង​ដើម្បី​ធានា​ការ​អនុវត្តឲ្យបានត្រឹមត្រូវតាម ​ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ និងសកលនោះ ក្រសួងមហាផ្ទៃ«សូមស្នើឲ្យរដ្ឋបាលរាជធានី-ខេត្ត និង​អាជ្ញាធរ​មានសមត្ថកិច្ចពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ត្រូវបង្ករលក្ខណៈងាយស្រួល​ដល់គ្រប់គណបក្ស​នយោបាយ​ដែល​បានចុះបញ្ជីរួចហើយនៅក្រសួងមហាផ្ទៃ ក្នុងការធ្វើសកម្មភាពនានាស្របតាម​ច្បាប់​ដែលបានអនុញ្ញាត»។

តាមរយៈសេចក្តីណែនាំនេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ការបើកទីស្នាក់ការ គណបក្សការលើកផ្លាកសញ្ញាគណបក្ស ការជួបប្រជុំនយោបាយ ឬការជួបជុំមន្រ្តីគណបក្ស នៅ​តាមមូលដ្ឋានឯកជន ឬក៏ទីតាំងឯកជននានា​ ត្រូវមានការយល់ព្រមជាមុនពីម្ចាស់កម្មសិទ្ធទាំងនោះ ដោយមានកិច្ចសន្យាជួល ឬកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ។

ទន្ទឹមនេះសាមីគណបក្សនយោបាយនីមួយៗគ្រាន់ តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ​អាជ្ញាធរ​ឃុំ សង្កាត់អំពីការបើកទីស្នាក់ការ ការដាក់តាំងផ្លាក់សញ្ញា គណបក្ស ឬការប្រជុំតែប៉ុណ្ណោះ ដោយ​មិនតម្រូវ​ឲ្យ​សុំការ​អនុញ្ញាត​ជាមុនពីអាជ្ញាធរនោះឡើយ។

បន្ទាប់ពីទទួលបានលិខិតជាលាយ​លក្ខណ៍​អក្សររបស់​គណបណបក្សរួចហើយ ​អាជ្ញាធរឃុំ សង្កាត់ ត្រូវ​រាយការណ៍ ជូនអាជ្ញាធរក្រុង ​ខណ្ឌ រាជធានី ​ខេត្តដើម្បី​សម្របសម្រួល​ជាមួយ​សមត្ថកិច្ចពាក់ព័ន្ធ​ក្នុង​ការគាំទ្រ និងសហការអនុវត្តតាមសមត្ថកិច្ចរៀងៗខ្លួន។

យ៉ាងណាក៏ដោយគ្រប់គណបក្សនយោបាយ ​ម្ចាស់លំនៅដ្ឋាន ឬម្ចាស់ទីតាំងឯកជន ត្រូវផ្តល់​នូវ​កិច្ច​សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចប្រកបដោយការយោគយល់អំពីវិធានការសន្តិសុខ សណ្តាប់​ធ្នាប់ ​និងសុវត្ថិភាពសាធារណៈ ដោយគ្រប់គណបក្សនយោបាយទាំងអស់ត្រូវ​ពិគ្រោះយោបល់​ជា​មួយអាជ្ញាធរដោយមានការយោគយល់គ្នាទៅវិញទៅមក អំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ និងអនាម័យសាធារណៈ ​រួមទំាង​វិធាន​ការ​សុខាភិបាល​ជាដើម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |