ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តូរផ្តាច់រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅឆ្នាំ២០២២នេះ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ

សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តូរផ្តាច់រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅឆ្នាំ២០២២នេះ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ

(ក្រចេះ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តូរផ្តាច់ក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅឆ្នាំ២០២២នេះ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩។ តែសម្តេចនៅតែបន្តអំពាវនាវដល់ជនរួមជាតិឱ្យបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ២០០២នេះ នឹងរៀបចំធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែមេសា។

ការប្រកាសរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅឆ្នាំ២០២២នេះ ក៏ព្រោះតែរាជរដ្ឋាភិបាលកម្ពុជា បានបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រាប់តាំងដូសមូលដ្ឋាន រហូតដូសទី៣ ឬដូសជំរុញ ព្រមទាំងបន្តចាក់វ៉ាក់សាំងដូសទី៤ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៣៦៣,៦៧៦នាក់។

ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងដូច្នេះថា៖ «អញ្ចឹងសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងប្រឹងប្រែង ដើម្បីធ្វើយ៉ាងម៉េចកុំឱ្យដើរថយក្រោយ ខានចូលឆ្នាំ ២ឆ្នាំហើយ អាឡូវឆ្នាំនេះ (២០២២) គឺប្តូរផ្តាច់ចូលឆ្នាំ នាំគ្នារាំលេងសប្បាយទៅ តែរាំឃ្លាតពីគ្នាបន្តិច»

ជាមួយគ្នានឹងការប្រកាសប្តូរផ្តាច់រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពដើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ១លាននាក់ ដែលបានដើរកម្សាន្តកាលពីថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ប៉ុន្តែ អត្រាអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនតិចតួចបំផុត ទាំងនេះដោយសារតែប្រជាពលរដ្ឋភាគច្រើនបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ព្រមទាំងការពាក់ម៉ាស់ និងការអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ ៣កុំ និង៣ការពារ បានយ៉ាងខ្ជាប់ខ្ជួន ដែលជារនាំងការពារជំងឺរាតត្បាតមួយនេះ ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ។ ខណៈជំងឺកូវីដ១៩ ប្រភេទថ្មី អាល់ហ្វា និងដែលតា ដែលជាជំងឺដ៏កាចសាហាវនាំឱ្យមនុស្សស្លាប់បច្ចុប្បន្ននេះ បានចេញផុតពីកម្ពុជាហើយ ប៉ុន្តែ ជំងឺកូវីដ១៩ បំប្លែងថ្មី អូ

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |