ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន នឹងជួបសិស្សនិទ្ទេស A ទាំង ១៧៥៣នាក់ នៅថ្ងៃទី២៨ ខែកុម្ភៈ នៅរាជធានីភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន នឹងជួបសិស្សនិទ្ទេស A ទាំង ១៧៥៣នាក់ នៅថ្ងៃទី២៨ ខែកុម្ភៈ នៅរាជធានីភ្នំពេញ

(ក្រចេះ)៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត ១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចយកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ជួបសំណេះសំណាលដោយផ្ទាល់ជាមួយសិស្សនិទ្ទេស A ទាំង ១ ៧៥៣នាក់ និងអាណាព្យាបាលរបស់ពួកគេ នៅរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំកំណត់យកថ្ងៃទី២៨ ព្រោះបញ្ហាដែលត្រូវរង់ចាំ កុំអីជួបយូរហើយ ផ្តាំផ្ញើទៅក្មួយៗ ចៅៗ ដែលជាសិស្សនិទ្ទេស A កុំអីជួបយូរ ហើយ ក៏ប៉ុន្តែយើងអត់នឹកស្មានថា ដំណាក់កាលរៀនតាមអនឡាញ ហើយដំណាក់កាលកូវីដ ប៉ុន្តែបែរជាក្មេងៗ ចៅៗ របស់យើងប្រឡងជាប់និទ្ទេស A រហូតទៅដល់ ១៧០០នាក់ជាង ជិត១៨០០នាក់ ដែលកាលពីមុនត្រឹមតែ ៤០០នាក់ ទៅ៥០០នាក់ប៉ុណ្ណឹងទេ ចាប់តាំងពី១៦នាក់ ឡើងបណ្តើរៗ រហូតដល់លើកនេះឡើងជាង ១ពាន់នាក់ ចឹងក្រុមហ៊ុន ជីព ម៉ុង ជាក្រុមហ៊ុនមួយដែលតែងតែជួយឧបត្ថម្ភ i-Pad សម្រាប់ឱ្យកូនសិស្ស ត្រូវបញ្ជារទិញឱ្យគេផលិត ផលិតរួចហើយដូចជានាំមកដល់ស្រុកខ្មែរ នៅថ្ងៃទី២២ ចឹងខ្ញុំកំណត់ជួបសិស្សនិទ្ទេស A នៅថ្ងៃទី២៨»

ពាក់ព័ន្ធនឹងការរៀបចំទទួលជួបសិស្សនិទ្ទេស A នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំបូងឡើយសម្តេចបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ ដោយគិតថា នឹងយកតែសិស្សនិទ្ទេស A តែអ្នកខេត្តកណ្តាល និងភ្នំពេញទេ ដើម្បីទៅជួយនៅទីក្រុងភ្នំពេញ ឯសិស្សនៅតាមបណ្តាខេត្តផ្សេងត្រូវធ្វើតាមអនឡាញ, ប៉ុន្តែដោយគិតថា ទាំងចៅហ្វាយខេត្ត ដែលបានឧបត្ថម្ភសិស្សនិទ្ទេស A ទាំងក្រុមការងារដែលចុះតាមបណ្តាខេត្ត ទាំងកូនសិស្ស ទាំងឱពុកម្តាយ ចង់ទៅទីក្រុងភ្នំពេញ ហើយសិស្ស ត្រឹមតែជាង ១៧០០នាក់ ថែមទាំងក្រុមគ្រួសារទៀត គឺអាចទទួលរៀបចំនៅភ្នំពេញបាន ទោះបីឥលូវនៅទីក្រុងភ្នំពេញ មេរោគអូមីក្រុង វាបានកើនឡើងបន្តិចក៏ដោយ។

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជារទៅកាន់ចៅហ្វាយខេត្តទាំងអស់ ត្រូវទទួលខុសត្រូវលើការជូនកូនសិស្ស និងឱពុកម្តាយកូនសិស្សទាំងអស់ ទៅកាន់ទីក្រុងភ្នំពេញ និងជួយចេញថ្លៃសណ្ឋាគារ ដើម្បីឱ្យកូនសិស្សពូកែ បានទៅជួបនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រីក៏ចង់ជួបសិស្សពូកែទាំងអស់ ដើម្បីជាការ លើកទឹកចិត្តសម្រាប់ការរៀនសូត្រផងដែរ។

សូមបញ្ជាក់ដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦ នាក់ ត្រូវជា ៦៥.៦៥% (បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន ៦៨.៦២%) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣នាក់), និទ្ទេស B មានចំនួន ៥ ២១៥នាក់ (ឆ្នាំ២០១៩ ចំនួន ២ ៤៣០នាក់), និទ្ទេស C មានចំនួន ១១ ៦៣៤នាក់ (ឆ្នាំ២០១៩ ចំនួន ៥ ៨៤៧នាក់), និទ្ទេស D មានចំនួន ២៣ ៤៩៩នាក់ (ឆ្នាំ២០១៩ ចំនួន ១៤ ១០០នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦ ២៣២នាក់)។

បេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន ១ ៧៥៣ នាក់ ក្នុងនោះបេក្ខជនមកពីរាជធានីភ្នំពេញ ៥៦៥នាក់, ខេត្តសៀមរាប ១៥៣នាក់, កណ្តាល ១២៧នាក់, បាត់ដំបង ១២៣នាក់, កំពង់ចាម ១១៨នាក់, បន្ទាយមានជ័យ ៩៩នាក់, តាកែវ ៩៩នាក់, ព្រៃវែង ៨៧នាក់, កំពត ៧៥នាក់, ត្បូងឃ្មុំ ៥៤នាក់, ក្រចេះ ៤៥នាក់, កំពង់ធំ ៤១នាក់, កំពង់ស្ពឺ ៣៣នាក់, ពោធិ៍សាត់ ២៨នាក់, ស្វាយរៀង ២៦នាក់, កំពង់ឆ្នាំង ២២នាក់,ព្រះសីហនុ ២០នាក់, រតនគិរី ០៩នាក់, ស្ទឹងត្រែង ០៦នាក់, ប៉ៃលិន ០៦នាក់, ឧត្តរមានជ័យ ០៥នាក់, កោះកុង០៤នាក់, ព្រះវិហារ ០៤នាក់, កែប ០៣នាក់, និងខេត្តមណ្ឌលគិរី ០១នាក់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |