ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កម្ពុជា-ថៃ ចុះហត្ថលេខារួមគ្នាលើ«លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ» រវាង​កង​ទ័ពជើង​គោក​នៃប្រទេសទាំងពីរ

កម្ពុជា-ថៃ ចុះហត្ថលេខារួមគ្នាលើ«លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ» រវាង​កង​ទ័ពជើង​គោក​នៃប្រទេសទាំងពីរ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ ភាគីទាំងពីរ បានសម្រេចចុះហត្ថលេខារួមគ្នាលើ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (Terms of Reference – ToR) រវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកភូមិន្ទថៃ» ក្នុងគោលបំណង ដើម្បីពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងការជំរុញឱ្យមានកិច្ចពិភាក្សាដោយបើកចំហលើប្រធានបទដែលផ្តល់ផលប្រយោជន៍រួម។

តបតាមការអញ្ជើញរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល ២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង។

នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម បានដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងគោកភូមិន្ទថៃ ចូលជួប​ពិភាក្សាការ​ងារទ្វេភាគីជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានសម្តែងមោទនភាពចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីភាពជា អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​លើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ដែលនាំ​មកនូវផលប្រយោជន៍ទៅវិញទៅមក​ និងការអភិវឌ្ឍរីកចម្រើនរួមគ្នាទាំងក្នុងពេលបច្ចុប្បន្ន និងសក្តានុពលបន្តទៅមុខ ​ជាពិសេសកិច្ចខិតខំប្រឹងប្រែងជួយគ្នា ​និង​ឧបត្ថម្ភគាំទ្រគ្នាទៅវិញ​ទៅមក ក្នុង​ពេលជួបគ្រោះយថាហេតុផ្សេងៗ ដូចជា៖ កិច្ចសហការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះជាដើម។

ភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-ថៃ ដែល​បាន​ដំណើរការបោះជំហានរីកចម្រើនទៅមុខ និង​សម្រេចបានលទ្ធផលផ្លែផ្កា​ជាច្រើនទាំង​នៅ​ក្នុងក្របខ័ណ្ឌ​ជារួម និងក្នុងកម្រិតកងទ័ពជើងគោកជាអាទិ៍ ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ការ​អនុវត្តលំហាត់​ហ្វឹកហ្វឺន ​និងការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ក៏ដូចជាការរក្សាបាន​ទំនាក់ទំនង​ការងារជាប់ជាប្រចាំរវាងបណ្តាអង្គភាពសំខាន់ៗចំណុះកងទ័ពជើងគោកទាំងពីរ ដែលនៅឈរជើងនៅតាមបណ្តោយព្រំដែន​ ដើម្បីបន្តរួមគ្នាសហការ អនុវត្តតាមបទបញ្ជា និង​ទិសដៅរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ​ក្នុងការថែរក្សាសន្តិភាព ​សន្តិសុខ និង​ការ​ទប់ស្កាត់​បង្ក្រាបបទល្មើសឆ្លងដែននានា។

ទន្ទឹមគ្នានេះ កងទ័ពជើងគោកនៃប្រទេសទាំងពីរ ​បានប្តេជ្ញាខិតខំចូលរួមចំណែកក្នុងការកសាង ​និង ពង្រឹង​តំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ​ និងការអភិវឌ្ឍ ​ដោយឈរលើស្មារតី​អត់ធ្មត់ និង​សម្របសម្រួលដោះស្រាយបញ្ហាតាមយន្តការគ្រប់កម្រិត​ ក្នុងគោលការណ៍គោរពឯករាជ្យ អធិបតេយ្យ ​និងបូរណភាពទឹកដីទៅវិញទៅមក។ សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាម​បណ្តោយ​ព្រំដែន គឺពិតជាបានបង្កនូវលក្ខណៈអំណោយ​ផលដល់ការ​ដោះដូរ​ពាណិជ្ជកម្ម​ឆ្លងដែន ដែល​ជា​ការចូលរួមចំណែកយ៉ាងសំខាន់ ​ក្នុងការបង្កើត​ឱកាសការងារ និងការលើកកម្ពស់ជីវភាព​របស់​ប្រជាជននៃប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានផ្លាស់ប្តូរ​ទស្សនៈគ្នាទៅវិញទៅមកលើ​បញ្ហា​សន្តិសុខ​សាកល ​និងតំបន់ ដែលកំពុងកើតមានឡើង ​និងបានបង្ហាញឆន្ទៈក្នុងការគាំទ្រ ជំរុញ និង​លើក​កម្ពស់​ដល់កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ទាំងក្នុង​ក្របខ័ណ្ឌទ្វេភាគី និងតំបន់ ដើម្បីបន្ត ចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ក្រោម​ធ្លុង​សាមគ្គីភាពនៃកងទ័ពជើងគោក បណ្តាប្រទេសសមាជិកអាស៊ាន។

ឯកឧត្តម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងទ័ពជើងគោក ក៏​បានថ្លែង​អំណរគុណដល់រាជរដ្ឋាភិបាលថៃ​ ចំពោះការគាំទ្រលទ្ធផលដំណើរទស្សនកិច្ចរបស់ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមភាព​ជា​ប្រធាន​អាស៊ានឆ្នាំ២០២២​ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុង​គោលបំណង​ដើម្បីចូលរួមចំណែកបញ្ចៀស​អំពើ​ហិង្សា សង្គ្រាមស៊ីវិល​ និងវិបត្តិមនុស្សធម៌ ​ក៏ដូចជា​ដើម្បីធ្វើយ៉ាងណារកមធ្យោបាយធ្វើឱ្យអាស៊ាន​អាចរក្សា​បាននូវ​មជ្ឈិមភាព​របស់ខ្លួន​ និងអាចពង្រឹងសាមគ្គីភាពល្អឡើងវិញ ដោយឈរលើ​គោលការណ៍នានា​ដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន​ ជាអាទិ៍ការគោរពអធិបតេយ្យ ការ​មិន​ជ្រៀតជ្រែក​ចូលកិច្ចការផ្ទៃក្នុង ​និងគោលការណ៍កុងសង់ស៊ីស៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |