ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ចាន់ វឌ្ឍនាកា នឹង​វះកាត់​ជង្គង់​ក្នុង​សប្ដាហ៍​នេះ​នៅ​ភ្នំពេញ​ជាមួយ​ក្រុម​គ្រូពេទ្យ​ថៃ​

ចាន់ វឌ្ឍនាកា នឹង​វះកាត់​ជង្គង់​ក្នុង​សប្ដាហ៍​នេះ​នៅ​ភ្នំពេញ​ជាមួយ​ក្រុម​គ្រូពេទ្យ​ថៃ​

​បាល់ទាត់៖ ខ្សែប្រយុទ្ធ​ជម្រើសជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា នឹងធ្វើ​ការវះកាត់​ត​សរសៃ​របួស​ជង្គង់​ខាងស្ដាំក្នុង​សប្ដាហ៍​នេះ នៅ​រាជធានី​ភ្នំពេញដោយ​ក្រុមគ្រូពេទ្យ​ជំនាញ​ថៃ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម ចាន់ ចេស្ដា ឪពុក​បង្កើត​របស់​កីឡាករ​ស្នូល​នៃ​ក្លិប​នាគ​ខៀវ​បឹងកេត​រូបនេះ។​

​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដដែល​បាន​ឲ្យ​ដឹងថា ដោយ​ទទួលបាន​ព័ត៌មាន​ពី​ក្លិប​បឹងកេត ដើម្បី​កាត់បន្ថយ​ភាពស្មុគស្មាញ​ក្នុងការ​ធ្វើដំណើរ​ទាំង​មុន និង​ក្រោយ​ការវះកាត់​នៅ​ប្រទេស​ថៃ ក្រុមគ្រូពេទ្យ​ថៃក៏​សម្រេច​បញ្ជូន​ក្រុម​ជំនាញ​វះកាត់មក​ធ្វើការ​វះកាត់ ចាន់ វឌ្ឍនាកា នៅ​ក្រុងភ្នំពេញ​តែម្ដង។​ ​គួរ​ដឹងថា ចាន់ វឌ្ឍនាកា បាន​រងរបួស​ដាច់​ស​រ​សៃ​ជង្គង់​ខាងស្ដាំ (ACL) អំឡុង​ជួយ​ក្រុម​ក្នុង​ការប្រកួត​ពានរង្វាន់​លក្ខណៈ​មិត្ត​ភាពជា​មួយក្រុម​វិសាខាកាលពី​ថ្ងៃទី​២៦ ខែមករា​កន្លងទៅ។ របួស​នេះបានធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​មានការ​ព្រួយបារម្ភ។ ទន្ទឹម​ជាមួយគ្នា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​របស់​សម្ដេច​ចំនួន ៥​ម៉ឺន​ដុល្លារដល់ ចាន់ វឌ្ឍនាកា សម្រាប់​ព្យាបាល​របួស​ផងដែរ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |