ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ខ្សែប្រយុទ្ធ​ថ្មី​អង្គ​រថា​យ​ហ្គឺ​រ​អន្ទះសា​ចង់​លេង ក្រោយ​បាន​មក​ប្រកប​អាជីព​នៅ​កម្ពុជា​

ខ្សែប្រយុទ្ធ​ថ្មី​អង្គ​រថា​យ​ហ្គឺ​រ​អន្ទះសា​ចង់​លេង ក្រោយ​បាន​មក​ប្រកប​អាជីព​នៅ​កម្ពុជា​

បាល់ទាត់៖ ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​បានប្រកាស​នាំចូល​កីឡាករ​បរទេស​ថ្មី​ម្នាក់​ទៀតហើយ គឺ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អៀក​ឡង់ Jozsef Keaveny អតីត​យុវជន​ថ្នាល​ក្លិប Leicester City ហើយ​កីឡាករ​វ័យ ២២​ឆ្នាំ​រូបនេះក៏​អន្ទះសា​ចង់​លេង​ផងដែរ បន្ទាប់ពី​បានមក​ប្រកប​អាជីព​លើកដំបូង​នៅ​កម្ពុជា។​ Jozsef Keaveny បាន​សម្ដែង​ការសប្បាយ​ចិត្ត ក្រោយ​បាន​ចូលរួម​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ហើយ​ការចូលរួម​នេះគឺ​តាមរយៈ​គ្រូបង្វឹក​លោក Alistair Heath ដែលជា​អតីត​គ្រូបង្វឹក​ក្រុមយុវជន​ថ្នាល​ក្លិប Liecester City ដូចគ្នា។

Jozsef ថា ក្រោយ​ឆ្លងកាត់​ការហ្វឹកហាត់​ប៉ុន្មាន​ថ្ងៃ​មកនេះ អ្វីៗ​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ និង​រីករាយ ដែល​នាំ​ឲ្យ​គេច​ង់​លេង​ចំពោះមុខ​ក្រុម​អ្នកគាំទ្រ Tiger Army ហើយ​ប្ដេជ្ញា​ស្វែងរក​គ្រាប់​បាល់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម នាំ​ក្រុម​ស្វែងរក​ជ័យជម្នះ​សម្រាប់​អ្នកគាំទ្រ​ទៀត​ផង។​ ​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ១៧​ឆ្នាំ​អៀក​ឡង់​រូបនេះបាន​បញ្ជាក់ថា ខ្លួន​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមយុវជន​ថ្នាល Leicester City តាំងពី​អាយុ ១០​ឆ្នាំ ហើយ​ខ្លួន​បាន​ចំណាយពេល​ជិត ១០​ឆ្នាំ​នៅ​ទីនោះចាប់ពី​ថ្ងៃទី​២០០៩ ដល់​ថ្ងៃទី​២០១៩ ដែល​នាំ​ឲ្យ​គេ​ទទួលបាន​បទពិសោធន៍ និង​រៀនសូត្រ​បាន​ច្រើន​នៅ​ទីនោះ ពិសេស​ឆ្នាំ​ដែល​ក្លិប Leicester City ឈ្នះ Premiere League និង​ឈ្នះ Tournament នៅ​បារាំងកាលពី​ឆ្នាំ​២០១៥ ក៏ Jozsef បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ធំ​ដែរ មុន​ខ្លួន​លេង ១​រដូវ​កាល​ពេញ​នៅ​ស្រុកកំណើតកាលពី​ឆ្នាំ​២០២១ កន្លងទៅ។​

​សូមបញ្ជាក់ថា Jozsef Keaveny គឺជា​កីឡាករ​បរទេស​ចំណូល​ថ្មី​ទី​២ ដែល​អង្គ​រថា​យ​ហ្គឺ​របាន​នាំចូល​ត្រៀម​រដូវ​កាល​ថ្មី បន្ទាប់ពី​កីឡាករ​ជប៉ុន Soh Narita បន្ថែម​លើ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Iago Bento ដែល​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​នេះ បានប្រកាស​បន្ដ​កុងត្រាកាល​ពី​ថ្មីៗ។ បន្ថែម​លើ​នេះអង្គ​រថា​យ​ហ្គឺ​រក៏បាន​នាំចូល និង​ជ្រើសរើស​កីឡាករ​ថ្មីៗ​មួយចំនួនដើម្បី​ត្រៀម​រដូវ​កាល​ថ្មី ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ការប្រកួត​នា​ដើមខែ​មីនា ឆ្នាំ​២០២២ ខាងមុខ​ផងដែរ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |