ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

មេចលនាប្រឆាំងចិននៅហុងកុងអះអាងថា លោកនឹងក្លាយជាគោលដៅ នៃច្បាប់សន្តិសុខជាតិថ្មីរបស់ចិន

មេចលនាប្រឆាំងចិននៅហុងកុងអះអាងថា លោកនឹងក្លាយជាគោលដៅ នៃច្បាប់សន្តិសុខជាតិថ្មីរបស់ចិន

(ហុងកុង)៖ សកម្មជនប្រជាធិបតេយ្យហុងកុងលោក ចូហ័រ វ៉ុង (Joshua Wong) ជឿជាក់ខ្លួនឯងថា លោកនឹងក្លាយជាគោលដៅសំខាន់របស់ទីក្រុងប៉េកាំង

ដែលមានគំរោងក្នុងការដាក់ចេញនូវច្បាប់សន្តិសុខជាតិថ្មី ដែលក្រុមអ្នករិះគន់បានសំដែងពីការព្រួយបារម្ភ លើការបំបិទសិទ្ធិសេរីភាពរបស់ប្រជាជនទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។

ច្បាប់ថ្មីដែលគ្រោងនឹងអនុម័តនេះ គឺដើម្បីដោះស្រាយបញ្ហាក្រុមជ្រុលនិយមចង់បំបែកខ្លួន, ចលនាផ្តួលរំលំរដ្ឋាភិបាល, អំពើភេរវកម្ម និងការគុបគិតជាមួយពួកបរទេស។ ប៉ុន្តែច្បាប់ថ្មីមិនបានបញ្ជាក់ឲ្យប្រាកដថា តើសកម្មភាពអ្វីខ្លះដែលអាចចាត់ទុកថាជា ការបំពាន និង ត្រូវដាក់ទណ្ឌកម្មបែបណានោះទេ។

លោក វ៉ុង បានបង្កើតនិងប្រមូលផ្តុំក្រុមចលនាគាំទ្រប្រជាធិបតេយ្យរបស់ហុងកុង នៅក្រៅប្រទេស និងបានជួបជាមួយអ្នកនយោបាយនៅសហរដ្ឋអាមេរិក និងអឺរ៉ុបដែលសកម្មភាពនេះ បានធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំងហើយបានចាត់ទុកថាលោកគឺជា «ដៃខ្មៅ»របស់ពួកបរទេស។

នៅក្នុងបទសម្ភាន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters លោក វ៉ុង បាននិយាយថា «ខ្ញុំប្រាកដថា ខ្ញុំនឹងក្លាយជាគោលដៅនៃច្បាប់ថ្មីនេះ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំភ័យខ្លាច មិនមែនជាការជាប់ពន្ធនាគារនោះទេ តែជាភាពអាប់អួរនៃច្បាប់ថ្មីនេះ ដែលនឹងក្លាយជាការគំរាមកំហែង ដល់អនាគតរបស់ទីក្រុងហុងកុងទាំងមូល។ លោកបានបន្ថែមទៀតថា ខ្ញុំសូមអំពាវនាវឲ្យពិភពលោកឈរជាមួយប្រជាជនហុងកុង និងដាក់សម្ពាធឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ដកច្បាប់ថ្មីនេះចេញ»

ក្រុមអ្នកសារព័ត៌មាន ក្រុមសិទ្ធិមនុស្ស អង្គការក្រៅរដ្ឋាភិបាល និងជនបរទេសអាចនឹងក្លាយជាជនគ្រោះនៃច្បាប់ថ្មីនេះ ដោយសារតែរាល់ការបញ្ចេញមតិ ដែលមានបំណងប្រឆាំងនឹងរដ្ឋាភិបាលចិន អាចត្រូវបានចោទប្រកាន់ពីបទញុះញង់។ សេចក្តីព្រាងច្បាប់ថ្មីនេះ បានធ្វើឲ្យមានការព្រួយបារម្ភដល់រដ្ឋាភិបាលបរទេស និងសកម្មជនប្រជាធិបតេយ្យហុងកុង ដែលបានចោទប្រកាន់ថា រដ្ឋាភិបាលក្រុងប៉េកាំងមានគំរោង នឹងលុបបំបាត់ស្វ័យភាពរបស់ប្រជាជនហុងកុង ដែលខ្លួនបានសន្យាជាមួយអតីតអាណានិគមអង់គ្លេស មុនពេលប្រគល់ទៅឲ្យប្រទេសចិនវិញនៅឆ្នាំ១៩៩៧។

គួរបញ្ជាក់តាមប្រទេសចិនបានអះអាងថា ច្បាប់សន្តិសុខជាតិថ្មីនេះ នឹងផ្តោតទៅលើក្រុមមនុស្សមួយចំនួនតូចតែប៉ុណ្ណោះ ហើយអ្នកដែលគោរពតាមច្បាប់ គ្មានហេតុផលណាមួយដែលត្រូវព្រួយបារម្ភនោះទេ។ សភាចិនត្រូវបានគេរំពឹងថា នឹងធ្វើការអនុម័តច្បាប់ថ្មីនេះ ដែលគ្រោងនឹងសម្រេចក្នុងកិច្ចប្រជុំនៅថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ខែមិថុនា ខាងមុននេះ៕

Filed in: ព័ត៌មានជាតិ, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |