ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ភ្នំពេញ​ក្រោ​ន​គ្រោង​ផ្លាស់ប្ដូរ​ស្មៅ​ថ្មី​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ក្រុមហ៊ុន​លី​គ​

ភ្នំពេញ​ក្រោ​ន​គ្រោង​ផ្លាស់ប្ដូរ​ស្មៅ​ថ្មី​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ក្រុមហ៊ុន​លី​គ​

​បាល់ទាត់៖ ក្រុម​ជើងឯក​លី​គ ៧​សម័យ​ភ្នំពេញ​ក្រោ​ន គ្រោង​នឹងធ្វើ​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើនក្នុង​រដូវ​កាល​ថ្មី​នេះ ពិសេស​គម្រោង​ផ្លាស់ប្ដូរ​ស្មៅ​ថ្មីនៅ​កីឡដ្ឋាន Smart RSN ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចង់បាន​រប​ស់​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកចាត់ការ​ទូទៅ​លោក កែវ សុខ​ង៉​ន។​

​អ្នកចាត់ការ​ទូទៅ​ក្រុម​សិង្ហ​ក្រហម​នេះបាន​ឲ្យ​ដឹងថា រដូវ​កាល​ថ្មី​នេះក្លិប​មាន​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន ដូចជា​ផ្នែក​ខាងលើ មាន​បន្ទប់ទឹក និង​ទីធ្លារ​មួយចំនួនដែល​នឹងត្រូវ​ការកែលម្អ​ក្នុងឆ្នាំនេះ។ រីឯ​ស្មៅ​វិញក្លិប​ក៏មាន​គម្រោង​ផ្លាស់ប្ដូរ​ផងដែរ តែ​ទំនង​ធ្វើការ​ផ្លាស់ប្ដូរ​នា​រដូវ​កាល​ក្រោយ។​ ​គួរ​ដឹងថា ភ្នំពេញ​ក្រោ​នគឺជា​ក្លិប​ឈានមុខ​មួយដែល​បាន​សាងសង់​កីឡដ្ឋាន​ផ្ទាល់ខ្លួន និង​អាច​ផ្ទុក​អ្នកទស្សនា​បានជា​ច្រើន​ពាន់​នាក់។ ជាមួយ​គម្រោង​ធ្វើ​បច្ចុប្បន្នភាព​កីឡដ្ឋាន​នេះ គេ​រំពឹងថានឹង​បង្កើន​ភាព​ទាក់ទាញ​បន្ថែមទៀត ពិសេស​ការប្រកួត​រដូវ​កាល​ថ្មីជាមួយ​ការធ្វើកំណែទម្រង់​ថ្មីនៃ​លី​គ​កំពូល​កម្ពុជា ដែល​នឹងមាន​ការប្រកួតប្រជែង​កាន់តែ​ជក់ចិត្ត និង​ស្វិតស្វាញនាពេលខាងមុខ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |