ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អគារ​ជាច្រើន​រង​ការខូចខាត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ បន្ទាប់ពី​រញ្ជួយ​ដី

អគារ​ជាច្រើន​រង​ការខូចខាត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ បន្ទាប់ពី​រញ្ជួយ​ដី

​​ឥណ្ឌូនេស៊ី៖ នគរបាល​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​សុក្រ ​បាន​ពិនិត្យមើល​ការខូចខាត​អគារ​ដែល​បណ្តាល​មកពី​រញ្ជួយ​ដី​កម្រិត ៦.៦​រ៉ិ​ច​ទ័​រ​។ ការ​រញ្ជួយ​ដី​ដែល​មាន​ចំណុច​កណ្តាល​នៅ​កោះ​ជ្វា​ភាគ​ខាងលិច​បាន​ធ្វើ​ឲ្យ​រញ្ជួយ​ខេត្ត Banten និង​ទីក្រុង​ហ្សា​កាតា​។ ​ការ​រញ្ជួយ​ដី​នេះ​បាន​បណ្តាល​ឱ្យ​ខូចខាត​ធ្ងន់ធ្ងរដល់​លំនៅឋាន​ចំនួន​ ៦​ខ្នងនៅ​កោះ​ជ្វា​ខាងលិច ​និង​បណ្ដាល​ឲ្យ​ខូចខាត​ស្រាល​ដល់​លំនៅឋាន​រាប់​សិប​ខ្នង​ផ្សេងទៀត​នៅ​ក្នុង​តំបន់​។

វីដេអូ​ត្រូវ​បាន​ចែករំលែក​ដោយ​នគរបាល​ក្នុង​តំបន់នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ បានបង្ហាញ​ពី​ការខូចខាត​លំនៅឋាន​ជាច្រើន​ខ្នង​នៅ​ក្នុង​ខេត្ត Banten ដោយមាន​ស្នាម​ប្រេះដែល​អាច​មើល​ឃើញនៅ​លើ​ជញ្ជាំង និង​ផ្នែក​ទាំង​មូល​នៃ​អគារ​ត្រូវ​បាន​បំផ្លាញ​។​ ​ប្រជាជន​ក្នុង​ទីក្រុង​ហ្សា​កាតា​បាន​និយាយ​ថា ​អគារ​រញ្ជួយ ហើយ​បាន​ជម្លៀស​ខ្លួន​ចេញ​។​ យោង​តាម​ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា គ្មាន​អ្នក​ស្លាប់ និង​រង​របួសត្រូវ​បាន​កត់ត្រា​ជាបឋមក្នុង​ឧប្បត្តិហេតុនេះ​ឡើយ​។ ទីភ្នាក់ងារ​ស្ទង់​ភូមិសាស្ត្រ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា រញ្ជួយ​ដី​កម្រិត ៦.៦​រ៉ិ​ច​ទ័​រ​ស្ថិត​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ចម្ងាយ​ប្រមាណ​ ៨៨​គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ទីក្រុង Labuan ជាទី​ក្រុង​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត Banten និង​ស្ថិត​ក្នុង​ជម្រៅ​ ៣៧​គីឡូម៉ែត្រ​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |