ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

បឹងកេត​សហការ ៤​ចំណុច​ជាមួយ​ក្លិប​លី​គ​កំពូល​ជប៉ុន Shonan Bellmare

បឹងកេត​សហការ ៤​ចំណុច​ជាមួយ​ក្លិប​លី​គ​កំពូល​ជប៉ុន Shonan Bellmare

បាល់ទាត់៖ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា ៤​សម័យបឹងកេត​អែ​ហ្វ​ស៊ីបានប្រកាស​ចុះ​កិច្ចព្រមព្រៀង ស្ដីពី​ភាពជា​ដៃគូ​សហការ​ជាមួយ​ក្លិប​ក្របខណ្ឌ​លី​គ​កំពូល​ជប៉ុន Shonan Bellmare ដោយ​ផ្ដោតលើ​កិច្ចសហការ ៤​ចំណុចរហូតដល់​ដើមឆ្នាំ​២០២៤។​

យោងតាម​ការជូនដំណឹង​របស់​ក្រុម​រហស្សនាម​នាគ​ខៀវកាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹងថា កិច្ចសហការ​ទាំង ៤​ចំណុចរវាង​ក្លិប​ទាំងពីររួមមាន​៖ ១. ការផ្លាស់ប្តូរ​ដ៏​មានតម្លៃ​នៃ​ក្រុម​ឈុត​ធំ ដែល​ផ្តោត​សំខាន់​លើ​ការផ្ទេរ​កីឡាករ​, ការបញ្ជូន​បុគ្គលិក និង​ការគាំទ្រ​ដល់​ការបោះ​ជំរុំ​ហ្វឹកហាត់​ជាដើម។​ ២. ការផ្លាស់ប្តូរ​គ្នា​នូវ​ថ្នាល​បណ្តុះបណ្តាល​យុវជន ដែល​ផ្តោត​សំខាន់​លើការចូលរួម​ក្នុងការ​បណ្តុះបណ្តាល​រប​ស់​កីឡាករ បុគ្គលិក​នៃ​ក្រុម​គ្រូ​បង្គោល និង​ការចូលរួម​ក្នុងការ​ប្រកួត​នៃ​ក្រុម​ទាំងពីរ។​ ៣. ការចែករំលែក​ព័ត៌មានដែល​ផ្តោត​សំខាន់​ជុំវិញ​ព័ត៌មាន​នៃ​កីឡាករ​របស់​ក្រុម​ទាំងពីរ ក្រុមការងារ​គ្រូ​បង្គោល ព័ត៌មាន​នៃ​ការប្រកួត​នានា និងវិធីសាស្ត្រ​បណ្តុះបណ្តាល​ជាដើម។​ ៤. កិច្ចសហប្រតិបត្តិការ​អាជីវកម្មដែល​ផ្តោត​សំខាន់​ជុំវិញការលក់​លើ​កញ្ចប់​ឧបត្ថម្ភ ការលក់​សំបុត្រ ការលក់​សម្ភារៈ​អនុស្សាវរីយ៍ ការរៀបចំ​ការកំសាន្ត និង​ការផ្សារភ្ជាប់​ជាមួយនឹង​អ្នកគាំទ្រ។​ ​តាម​ការបញ្ជាក់​របស់​ក្លិប​មាន​មូលដ្ឋាន​នៅ​បឹង​ស្នោរ​នេះបាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះមាន​សុពល​រយៈពេល ២​ឆ្នាំចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២ រហូតដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៤៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |