ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឥណ្ឌាចោទចិនថាដាក់ពង្រាយកងទ័ព និងសព្វាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតំបន់មានជម្លោះព្រំដែន

ឥណ្ឌាចោទចិនថាដាក់ពង្រាយកងទ័ព និងសព្វាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតំបន់មានជម្លោះព្រំដែន

(ញូដេលី)៖ ក្រសួងការបរទេសឥណ្ឌាបានអះអាងថា ចិនដាក់ពង្រាយកងទ័ព និងសព្វាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតាមបណ្ដោយព្រំដែនជម្លោះនៃជួរភ្នំ ហិម៉ាល័យ (Himalayas) ដែលនេះគឺជាទង្វើរំលោភបំពាន លើកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំង ២។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។

កាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅនេះ កងទ័ពចិន និងឥណ្ឌា បានប៉ះទង្គិចគ្នាអស់រយៈពេលជាច្រើនម៉ោង នៅតំបន់ជម្លោះព្រំដែន ហ្គាល់វ៉ាន (Galwan) ដោយប្រើប្រាស់ដុំថ្ម និងដំបងសំពងគ្នាទៅវិញទៅមក រហូតដល់ផ្ដាច់ជីវិតកងទ័ពឥណ្ឌាយ៉ាងហោច ២០នាក់ និងរបួស ៧៦នាក់ ខណៈយោធាចិនមកទល់នឹងពេលនេះ មិនទាន់បញ្ជាក់ថា កងទ័ពរបស់ខ្លួនបានស្លាប់ ឬរបួសប៉ុន្មាននាក់នោះទេ។ ក្រោយផ្ទុះជម្លោះនេះ មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង ២ បានជួបប្រជុំគ្នាជាបន្តបន្ទាប់ ដោយបានព្រមព្រៀងគ្នាបន្ធូរបន្ថយភាពតានតឹង។

ក៏ប៉ុន្តែរូបភាពផ្កាយរណបជាច្រើនបង្ហាញថា កងទ័ពចិន និងឥណ្ឌា នៅតែមានសកម្មភាពមិនប្រក្រតី នៅតាមតំបន់ព្រំដែនជម្លោះដដែល ហើយប៉ុណ្ណោះនៅតែ បន្តចោទប្រកាន់ដាក់គ្នាទៅវិញទៅមកថា រំលោភបំពានលើកិច្ចព្រមព្រៀងទ្វេភាគីឆ្នាំ១៩៩៣ ដែលមានចែងពីការរក្សាការដាក់កំហិត ការដាក់ពង្រាយកងទ័ពនៅតាមតំបន់ជម្លោះ។ ជុំវិញការចោទប្រកាន់របស់ឥណ្ឌានេះ ភាគីចិនមិនទាន់បញ្ចេញប្រតិកម្មណាមួយនៅឡើយទេ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |