ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យប្រើវ៉ាក់សាំង Pfizer ចាក់ជាដូសទី៤ ឬដូសជំរុញដល់ក្រុមអាទិភាព

សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យប្រើវ៉ាក់សាំង Pfizer ចាក់ជាដូសទី៤ ឬដូសជំរុញដល់ក្រុមអាទិភាព

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យប្រើប្រាស់វ៉ាក់សាំងប្រភេទ Pfizer សម្រាប់ចាក់ដូសទី៤ ឬដូសជំរុញបន្ថែមទៀត ដល់ក្រុមអ្នកដែលមានអាទិភាព និងក្រុមជួរមុខ ក្នុងនោះក៏មានកីឡាករ កីឡាការិនី និងអ្នកសារព័ត៌មានផងដែរ។

ក្នុងឱកាសអញ្ជើញប្រគល់ប្រាក់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតកីឡាប៉េតង់នៅអេស្ប៉ាញ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «ដូសទី៤ Pfizer មានហើយស្រេច ដូច្នេះអាចធ្វើសំណើចាក់ឲ្យកីឡារបស់យើង ផ្នែកអាទិភាពរបស់យើង គឺសម្រាប់មន្ដ្រីជួរមុខ និងអ្នកដែលជាប់ពាក់ព័ន្ធ ក្នុងនោះមានកីឡាករ កីឡាការិនី ផ្នែកសារព័ត៌មានក៏ស្ថិតក្នុងលំដាប់អាទិភាពដែរ»។

សម្ដេចតេជោ ហ៊ុន សែន នៅតែគូសបញ្ជាក់ជាថ្មីម្ដងទៀតថា ការចាក់វ៉ាក់សាំងដើម្បីពង្រឹងភាពស៉ាំក្នុងសហគមន៍ គឺមានសារៈសំខាន់ខ្លាំងណាស់។ ប៉ុន្ដែអ្វីដែលគួរឲ្យសោកស្ដាយបន្ទាប់ពីគ្រប់គ្រងបានទាំងស្រុងនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ប៉ុន្មានថ្ងៃនេះមានករណីនាំចូលពីក្រៅប្រទេសទាំងអស់ ហើយប្រសិនបើគ្មានករណីនាំចូលទេនោះ ប៉ុន្មានថ្ងៃនេះកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ។

បើតាមសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដោយសារតែប្រសិទ្ធភាពនៃវ៉ាក់សាំងបានគ្រប់ដណ្ដប់ពេញផ្ទៃប្រទេសនេះហើយ បានជានាំឲ្យមានការជួបជុំទាំងឡាយ ប្រកបដោយសុវត្ថិភាព។ ជាក់ស្ដែងគ្រាន់តែយប់ឆ្លងឆ្នាំកន្លងទៅថ្មីៗ មានអ្នកដើរកម្សាន្ដជាង១លាននាក់ ប៉ុន្ដែមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋដែលដល់ពេលកំណត់ត្រូវចាក់ដូសជំរុញ ឬដូសទី៣ ត្រូវទៅចាក់ឲ្យបានគ្រប់ៗគ្នា។

ដោយឡែក សម្រាប់ពាក់ព័ន្ធដំណើរការចាក់ដូសទី៤ ឬដូសជំរុញ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ត្រូវប្រើប្រាស់វ៉ាក់សាំងប្រភេទ Pfizer ដែលបច្ចុប្បន្នមាននៅក្នុងដៃប្រមាណជាង២.៣លានដូស ខណៈក្រុមអាទិភាពដែលត្រូវចាក់មុនគេ មានប្រមាណត្រឹមតែជាង៧០ម៉ឺននាក់ប៉ុណ្ណោះ ដូច្នេះអ្វីដែលមាននៅក្នុងដៃ គឺគ្រាន់ណាស់សម្រាប់ប្រើប្រាស់។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា អ្នកដែលត្រូវចាក់ដូសទី៤ មានដូចជា នគរបាល, អាវុធហត្ថ, កងទ័ព, គ្រូពេទ្យ, មន្ដ្រីរាជការ, សិល្បករ សិល្បការិនី និងជាអ្នកសារព័ត៌មានជាដើម ដែលប្រឈមខ្លាំងជាងគេ ដោយសារត្រូវជួបមនុស្សច្រើន។

គួរជម្រាបថា បន្ទាប់ពីផែនការចាក់វ៉ាក់សាំងដូសមូលដ្ឋានដល់ប្រជាពលរដ្ឋបានគ្រប់ចំនួនតាមពេលកំណត់ហើយនោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតគូរយ៉ាងម៉ត់ចត់ចំពោះសុខមាលភាពប្រជាពលរដ្ឋ បានបន្ដចាក់នូវវ៉ាក់សាំងដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីពង្រឹងភាពស៉ាំនៅក្នុងសង្គម ការពារជំងឺកូវីដ១៩ ខណៈបច្ចុប្បន្នដូសទី៣នេះ កំពុងដំណើរការចាក់ជាបន្ដបន្ទាប់ ហើយក៏សម្រេចបានជាង៣០ភាគរយផងដែរ។

យ៉ាងណាមិញ ពាក់ព័ន្ធការចាក់វ៉ាក់សាំងនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានកត់សម្គាល់ឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ ដែលមិនទាន់បានចាក់វ៉ាក់សាំង ដោយសារការគិតខុស ពិសេសស្ដ្រីមានផ្ទៃពោះ ស្ដ្រីបំបៅដោះកូន និងអ្នកមានជំងឺប្រចាំកាយជាដើម។

ត្រង់ចំណុចនេះ លោកស្រី ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា ពិតណាស់ស្ដ្រីមានផ្ទៃពោះ និងបំបៅដោះកូន គឺជាអាទិភាពក្នុងការចាក់វ៉ាក់សាំងទៅវិញទេ ពោលវ៉ាក់សាំងអាចឈានទៅដល់ការផ្ដល់នូវការការពារជូនកូនថែមទៀត។ ដោយឡែក សម្រាប់អ្នកដែលមានជំងឺប្រចាំកាយ ដូចជា ឡើងឈាម ឬទឹកនោមផ្អែម គឺត្រូវមកទទួលនូវការពិគ្រោះពីក្រុមគ្រូពេទ្យជំនាញ នៅកន្លែងទទួលចាក់វ៉ាក់សាំងដែលនៅក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីអាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

មន្ដ្រីជំនាញសុខាភិបាលរូបនេះ ក៏ធ្លាប់បានរំលឹកហើយរំលឹកទៀតថា បើទោះបីចាក់វ៉ាក់សាំងបានគ្រប់ចំនួន តាំងពីដូសមូលដ្ឋាន ដល់ដូសជំរុញក៏ដោយ បុគ្គលម្នាក់ៗមិនត្រូវធ្វេសប្រហែសជាមួយជំងឺកូវីដ១៩នោះទេ ពោលត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានសុខាភិបាល ពិសេសវិធានការ ៣ការពារ និង៣កុំ។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,២៧២,៥០៥នាក់។ ក្នុងរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,១៥៦,៥៣២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨១១,៨៥០នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩៩៧,៩២២នាក់
៤៖ អាយុ៥ឆ្នាំ ៣០៦,២០១នាក់។

ដោយឡែក សម្រាប់ការចាក់ដូសទី៣ ឬដូសជំរុញ ចាក់ជូនប្រជាពលរដ្ឋបានចំនួន៣.៧លាននាក់នៅទូទាំងប្រទេស៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |