ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

សម្តេចតេជោ ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី យូកូវីដូដូ

សម្តេចតេជោ ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី យូកូវីដូដូ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកប្រធានាធិបតីឥណ្ឌូណេស៊ី យូកូវីដូដូ បានអញ្ជើញជួបសន្ទនាគ្នាតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី ៤ខែមករាឆ្នាំ២០២២ ដែលជាឱកាសដើមឆ្នាំថ្មីឆ្នាំសកល។

ក្នុងជំនួបនៅដើមឆ្នាំថ្មីឆ្នាំសកលតាមប្រព័ន្ធទូរស័ព្ទនេះ ឯកឧត្តម Joko Widodoបានគោរពជូនពរ​សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ព្រមទាំងចៅៗ​ទាំងអស់​ក្នុងឱកាស​ចូលឆ្នាំ​សកលឆ្នាំថ្មី ២០២២ ហើយឯកឧត្តម ​ក៏បានសម្ដែងនូវការគាំទ្រជូន​ចំពោះសម្ដេចតេជោ​ ដែល​បានឡើងធ្វើជាប្រធានអាស៊ាន។

ឯកឧត្តម ក៏បានបញ្ជាក់ជូនសម្ដេចតេជោថា ​ឥណ្ឌូនេស៊ីនឹងគាំទ្រសម្ដេចតេជោ ធ្វើយ៉ាង​ណា​ឱ្យ​សម្ដេច​ទទួលបានជោគជ័យ ក្នុងការដឹកនាំអាស៊ាន នៅឆ្នាំ ២០២២ នេះ។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម Joko Widodoហើយក៏​បាន​ជូនពរ​ចំពោះឯកឧត្តមយូកូវីដូដូ ​និងលោកជំទាវ ​ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល ២០២២នេះផងដែរ។

ជាងនេះទៅទៀត សម្ដេចក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម widodo ដែល​បាន​អបអរសាទរ​ និងសម្ដែងការគាំទ្រកម្ពុជា ក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២។

ឆ្លៀតឱកាសនោះ សម្ដេច ក៏បានថ្លែងអំណរគុណជាថ្មីចំពោះ​ឯកឧត្តមប្រធានាធិបតី​ ដែល​បាន​អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ​កាលពីថ្ងៃទី ២៥និង ២៦ខែវិច្ឆិកាឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ។

ជាមួយគ្នានោះ ​សម្ដេចក៏បានថ្លែងនូវ​ការ​កោត​សរសើរ​ចំពោះ​ឥណ្ឌូនេស៊ី ​ក្នុង​ការ​ផ្ដួចផ្ដើម​គំនិត​ជាច្រើន​ ដើម្បីការកសាងសហគមន៍អាស៊ាន ថ្មីៗនេះ ​មានដូចជា ១.ទស្សនវិស័យ​អាស៊ាន​ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក ដែលជាឯកសារដ៏សំខាន់​របស់អាស៊ាន​ ដើម្បីគ្រប់គ្រង​ទំនាក់ទំនង​ជាមួយ​ដៃគូខាងក្រៅ​ និង​រក្សា​មជ្ឈភាព​អាស៊ាន។ ទី២.សំខាន់រៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន ឆ្លើយតប​ទៅ​នឹងការរឹតត្បិតដោយសារជំងឺកូវីដ-១៩ រាតត្បាត។

ជាទី​បញ្ចប់​សម្ដេច ​ក៏បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះ​ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី​ ចំពោះ​ការ​ជូនពរ និងសម្ដែងការគាំទ្រក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន របស់សម្ដេចនៅឆ្នាំ ២០២២នេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |