ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ស្ដេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao លាលែង​ពី​អាជីព​ប្រដាល់ ចាប់​យក​ការ​ប្រជែង​តំណែង​ប្រធានាធិបតី​

ស្ដេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao លាលែង​ពី​អាជីព​ប្រដាល់ ចាប់​យក​ការ​ប្រជែង​តំណែង​ប្រធានាធិបតី​

​​ហ្វីលីពីន៖ វីរបុរស​ប្រដាល់​ហ្វីលីពីន និង​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​សម្រាប់​តំណែង​ប្រធានាធិបតី​ឆ្នាំ២០២២ លោក Manny Pacquiao បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះថា ​លោក​កំពុង​ព្យួរ​ហ្គ​ង់​ដៃ​ប្រដាល់​របស់​លោក បន្ទាប់ពី​ប្រកប​អាជីព​ដ៏​ភ្លឺស្វាង​នៅ​លើ​សង្វៀនអស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​។

ម្ចាស់​ជើងឯក​ពិភពលោក និង​ជា​សមាជិក​ព្រឹទ្ធសភា​ដែល​មាន​ទស្សនវិស័យ​ខ្ពស់​ ក្នុង​ការ​ប្រជែង​យក​តំណែងបន្តវេន​ពី​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​និយាយ​ថា ​ការ​ចាក​ចេញ​ពី​វិស័យ​កីឡា​ដែល​ជួយ​លើក​លោក​ចេញពី​ភាព​ក្រីក្រ​គឺជា “​ការសម្រេចចិត្ត​ដ៏​លំបាក​បំផុត​” នៃ​ជីវិត​របស់​លោក​។​ កីឡាករ​វ័យ ៤២​ឆ្នាំ​រូប​នេះ​បាន​និយាយ​នៅ​ក្នុង​សារ​វីដេអូ​មួយ​នៅ​លើ​បណ្ដាញ​សង្គម Twitter ដែល​បាន​ចែកចាយ​បន្ត​យ៉ាង​ឆាប់រហ័ស​ថា “​វា​ពិបាក​សម្រាប់​ខ្ញុំ​ក្នុង​ការ​ទទួលយក​ថា​ ពេលវេលា​របស់ខ្ញុំ​សម្រាប់​ខ្ញុំ​ក្នុងនាម​ជា​អ្នក​ប្រដាល់​ដល់ពេល​ត្រូវ​បញ្ចប់​”។​

​កំពូល​អ្នក​ប្រដាល់​លំដាប់​ពិភពលោក​រូប​នេះ​បាន​បន្ថែម​ថា​ ថ្ងៃនេះ​ខ្ញុំ​កំពុង​ប្រកាស​ចូលនិវត្តន៍​ ដែល​ការ​ប្រយុទ្ធ​ក្នុង​អំឡុង​ពេល​ដ៏​រុងរឿង​របស់​លោក​ បាន​បញ្ឈប់​ចរាចរណ៍​ក្នុង​ប្រទេស​ហ្វីលីពីន និង​ថែមទាំង​មាន​ឧក្រិដ្ឋកម្ម​ទៀត​ផង​។​ ស្ដេច​ប្រដាល់ Pacquiao ដែល​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ក្នុង​ឆ្នាំ២០១០ ក្នុង​នាម​ជា​សមាជិកសភា​ មុន​ពេល​ជាប់ឆ្នោត​ព្រឹទ្ធសភា​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា ​លោក​នឹង​បោះ​ជំហាន​ទៅ​រក​តំណែង​ខ្ពស់​បំផុត​របស់​ប្រទេស​នេះ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |