ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឯកឧត្តម ហ៊ុន ម៉ាណែត៖ កងទ័ពដាច់ខាតត្រូវពង្រឹងស្មារតីនៃការស្មោះត្រង់ចំពោះជាតិ ប្រជាជន ការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិភាពឲ្យបានដាច់ខាត

ឯកឧត្តម ហ៊ុន ម៉ាណែត៖ កងទ័ពដាច់ខាតត្រូវពង្រឹងស្មារតីនៃការស្មោះត្រង់ចំពោះជាតិ ប្រជាជន ការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិភាពឲ្យបានដាច់ខាត

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ជំហរថា ការថ្លែងសាររបស់លោកកន្លងមក គឺចង់មានន័យជំរុញឲ្យកងទ័ពដាច់ខាតត្រូវពង្រឹងស្មារតីនៃការស្មោះត្រង់ចំពោះជាតិ ប្រជាជន ការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិភាពឲ្យបានដាច់ខាតគ្រប់កាលៈទេសៈ ទោះក្នុងតម្លៃណាក៏ដោយ។

សារដ៏មោះមុតរបស់លោក ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ បើកវគ្គហ្វឹកហ្វឺនជំនាន់ទី២៧ និងសម្ពោធសមិទ្ធិផលនានា ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នាពេលកន្លងទៅ។

បើទោះសាររបស់ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ៗអំពី កងទ័ពត្រូវមានភាពស្មោះត្រង់ការពារចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ត្រូវបានអ្នកវិភាគមួយចំនួនមានទំនោរប្រឆាំងរាជរដ្ឋាភិបាល តាមរយៈវិទ្យុអាស៉ីសេរី ដែលស៉ីឈ្នួលបម្រើនយោបាយឲ្យបរទេសបានផ្សាយញ៉ុះញង់ និងបំភ្លៃថា នោះជាសារដាស់តឿនកងទ័ព ឲ្យប្តូរផ្តាច់ការពារថ្នាក់ដឹកនាំប្រទេស ដើម្បីពង្រឹងអំណាចផ្តាច់ការទៅវិញ។

នេះអាចបញ្ជាក់យ៉ាងច្បាស់ជាចេតនារបស់ក្រុមអ្នកវិភាគមួយចំនួន ដែលគាំទ្រក្រុមប្រឆាំង និងវិទ្យុអាស៊ីសេរី មានបំណងចង់បំបែកបំបាក់ និងបំផ្លាញសុខសន្តិភាពរបស់ប្រទេស និងប្រជាជន ដែលកំពុងរស់នៅក្នុងភាពសុខសាន្ត។

សាររបស់ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៦ បើកវគ្គហ្វឹកហ្វឺនជំនាន់ទី២៧ និងសម្ពោធសមិទ្ធិផលនានាក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ខ្ញុំសូមនិយាយបន្តិចពីការងារកំណែទម្រង់។ កាលពីខែ១០ ឆ្នាំ២០១៩ ខ្ញុំប្រចាំនៅបញ្ជាការដ្ឋានកងអង្គរក្សនៅទួលបាសាន។ លើកទី១ ខ្ញុំនិយាយពីកំណែទម្រង់ ហើយកាលនោះ ខ្ញុំទើបចូលកាន់តំណែងថ្មី ក្នុងកងទ័ពជើងគោក។ ខ្ញុំថា កំណែទម្រង់ត្រូវតែធ្វើ ហើយធ្វើជាប់ជាប្រចាំ និងចាប់ផ្តើមពីពេលឥឡូវទៅ។ កំណែទម្រង់ផ្អែកលើស្មារតី ២សំខាន់ គឺទី១ មូលដ្ឋានស្មារតីនៃជាតិនិយម និងទី២ ស្មារតី ឯករាជ្យ ម្ចាស់ការលើគ្រប់វិស័យ។ និយាយពីជាតិនិយមនេះ កំណែទម្រង់កងទ័ពដាច់ខាតត្រូវពង្រឹងស្មារតីនៃការស្មោះត្រង់ចំពោះជាតិ ប្រជាជន ការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិភាពឲ្យបានដាច់ខាត គ្រប់កាលៈទេសៈ ទោះក្នុងតម្លៃណាក៏ដោយ។ កំណែទម្រង់យ៉ាងម៉េចក៏ដោយ កុំឲ្យបាត់ចក្ខុវិស័យ និងទស្សនៈ នៃស្មារតីនេះ»

ឯកឧត្តមបន្តថា «យើងអាចហ្វឹកហ្វឺន នៅក្រៅប្រទេស ឬហ្វឹកហ្វឺននៅឯណាក៏ដោយ ចង់យកវិធីសាស្ត្រណាក៏ដោយ ជាការផ្លាស់ប្តូរបទពិសោធន៍ ដាច់ខាតកុំឲ្យបាត់បង់នូវស្មារតីជាខ្មែរ ស្មោះត្រង់ចំពោះជាតិខ្មែរ ការពារដាច់ខាតនូវសន្តិភាព ដើម្បីប្រទេសជាតិយើងបានវិវត្តន៍ទៅមុខ។ នេះស្មារតីនៃការធ្វើកំណែទម្រង់។ ព្រោះកងទ័ពជាអាវុធមុខ២ អាវុធដែលការពារសន្តិភាព តែក៏ជាអាវុធបំផ្លាញសន្តិភាពដែរ ដូចក្នុងប្រវត្តិសាស្ត្រ ដែលខ្ញុំឧស្សាហ៍និយាយ។ បង្កើតសង្គ្រាមក៏ដោយសារកងទ័ព និងបញ្ចប់សង្គ្រាមក៏ដោយសារកងទ័ពដែរ»

សូមជំរាបថា ក្រៅពីការពារជាតិ និងប្រជាជន, ភារកិច្ចពិសេសដាច់ដោយឡែក របស់បញ្ជាការដ្ឋានអង្គរក្ស គឺការពារប្រមុខរាជរដ្ឋាភិបាល មិនខុសពីភារកិច្ចរបស់អង្គភាពការពារប្រធានាធិបតីអាមេរិក គឺការពារប្រធានាធិបតីអាមេរិកនោះទេ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |