ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ទីបំផុតវិទ្យាស្ថានមួយនៃយោធាចិន ត្រូវអនុញ្ញាតឲ្យ «ធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្ស»

ទីបំផុតវិទ្យាស្ថានមួយនៃយោធាចិន ត្រូវអនុញ្ញាតឲ្យ «ធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្ស»

(ប៉េកាំង)៖ វិទ្យាស្ថានស្រាវជ្រាវមួយរបស់យោធាចិន ទទួលបានការអនុញ្ញាត ក្នុងការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្ស ដែលជាវ៉ាក់សាំងទី ៨ នឹងត្រូវធ្វើតេស្ដលើមនុស្សនៅក្នុងប្រទេសចិន ដែលកំពុងឈានមុខគេ ក្នុងការប្រយុទ្ធជាមួយជំងឺឆ្លងរាតត្បាតសកលមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០។

វ៉ាក់សាំងថ្មីខាងអភិវឌ្ឍឡើងដោយបណ្ឌិតសភាយោធាចិន ដែលជាសាខាមួយរបស់កងទ័ពរំដោះប្រជាជនចិន បានទទួលបានការអនុញ្ញាតក្នុងការធ្វើតេស្ដ លើមនុស្សពីរដ្ឋបាលគ្រប់គ្រង ផលិតផលវេជ្ជសាស្ត្រជាតិចិន។ វ៉ាក់សាំងនេះមានឈ្មោះ ARCoV និងប្រើប្រាស់បច្ចេកវិទ្យា mRNA ដែលជាវិធីសាស្ត្រមួយត្រូវបានប្រើប្រាស់ ផងដែរក្នុងការអភិវឌ្ឍវ៉ាក់សាំង ដោយក្រុមហ៊ុនល្បីនៅអាមេរិកឈ្មោះ ម៉ូឌែណា (Moderna) និងក្រុមហ៊ុនអាល្លឺម៉ង់ ឃ្យួរវ៉ាក់ (CureVac)។

វិទ្យាស្ថានចុះបញ្ជីធ្វើតេស្ដវ៉ាក់សាំងលើមនុស្សរបស់ចិន មិនបាននិយាយចំពីឈ្មោះវ៉ាក់សាំង ARCoV នោះទេ ប៉ុន្តែបានឱ្យដឹងថាតំណាក់កាលទី១នៃការធ្វើតេស្ដ តាមបច្ចេកវិទ្យា mRNA អាចនឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍នេះតែម្ដង ដើម្បីវាយតម្លៃពីសុវត្ថិភាព។ មកទល់នឹងបច្ចុប្បន្ន មិនទាន់់មានវ៉ាក់សាំងផ្លូវការប្រឆាំងនឹង COVID-19 នោះទេ ប៉ុន្តែមានវ៉ាក់សាំងមួយចំនួន កំពុងមានភាពជឿនលឿននៅក្នុងការធ្វើតេស្ដលើ មនុស្សទៅតំណាក់កាលផ្សេងៗគ្នា នៅជុំវិញពិភពលោក។

គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅនេះ ប្រទេសចិនក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនជីវសាស្រ្ត ឆុងឈីង ជីហ្វៃ (Chongqing Zhifei) ចាប់ផ្តើមធ្វើការសាកល្បង វ៉ាក់សាំងទប់ស្កាត់ COVID-19 លើមនុស្ស ផងដែរ។ វ៉ាក់សាំងនេះត្រូវបានអភិវឌ្ឍឡើង ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឱសថជីវសាស្រ្ត អានហ៊ុយ ជីហ្វៃ ឡុងខម (Anhui Zhifei Longcom) និងវិទ្យាស្ថានមីក្រូជីវសាស្រ្តរបស់ចិន ដែលបានទទួលវិញ្ញាបនប័ត្រពីរដ្ឋបាលគ្រប់គ្រងផលិតផលវេជ្ជសាស្រ្តជាតិចិន ដើម្បីដាក់ដំណើរការសាកល្បងស្វែងរកប្រសិទ្ធភាព៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |