ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

តើ​លោក ស៊ុំ វណ្ណា អាច​បន្ដ​អាជីព​នៅ​ក្លិប​ណា ក្រោយ​ចាក​ចេញពី​ភ្នំពេញ​ក្រោ​ន​?

តើ​លោក ស៊ុំ វណ្ណា អាច​បន្ដ​អាជីព​នៅ​ក្លិប​ណា ក្រោយ​ចាក​ចេញពី​ភ្នំពេញ​ក្រោ​ន​?

​បាល់ទាត់៖ លោក ស៊ុំ វណ្ណា នាយក​បច្ចេកទេស​នៃ​ក្លិប​ភ្នំពេញ​ក្រោ​នបាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក​បាន​ចែកផ្លូវ​ជាមួយ​ក្រុម​សិង្ហ​ក្រហម​នេះហើយ ហើយ​លោក​ក៏បាន​បង្ហើប​ពី​តម្រុយនៃ​អនាគត ដែល​ត្រូវ​បន្ដ​អាជីព​លើ​សមរភូមិ​វាលស្មៅ​នេះដែរ តែ​លោក​សុំ​មិនទាន់​បង្ហាញ​ពី​ទ្រនំ​ជា​ផ្លូវការ​នោះទេ។​

​គ្រូបង្វឹក​កាន់​សញ្ញាបត្រ AFC A-License រូបនេះបាន​បញ្ជាក់ថា ទោះបី​លោក​បាន​ចាក​ចេញពី​ភ្នំពេញ​ក្រោ​ន តែ​ទំនាក់ទំនង​រវាង​លោក ជាមួយ​ថ្នាក់ដឹកនាំ​ក្លិប គណៈ​គ្រប់គ្រង​ក្លិប ក៏ដូចជា​កីឡាករគឺ​នៅ​ធម្មតា លោក​តែង​ចេញចូល និង​សហការគ្នា ដូច​កាល​លោក​នៅ​បំពេញការងារ​ដែរ។​ ​លោក​ថា នេះ​គឺជា​ចំណុច​វិជ្ជមាន​មួយនៃ​ឥរិយាបថ​របស់​គ្រូបង្វឹក​អាជីព​លើ​ពិភពលោក ព្រោះ​បាល់ទាត់តែងតែមាន​ការផ្លាស់ប្ដូ​រវិល​ទៅវិញទៅមក មិនអាច​ថាចាកចេញ​រហូត ឬ​ជួបជុំ​រហូត ឬ​មិន​ជួបគ្នា​រហូត​នោះទេ ថ្ងៃ​ណាមួយ​គង់​មានឱកាស​ធ្វើការ​ងារ​រួមគ្នា​វិញ​ក៏​ថា​បាន។ ហេតុនេះទើប​លោក​នៅតែ​រក្សា​ទំនាក់ទំនង​ល្អជា​និច្ច​ជាមួយ​ថ្នាក់ដឹកនាំ​ក្លិប។​

​ពាក់ព័ន្ធ​នឹង​ទ្រនំ​ថ្មី​វិញ អតីត​គ្រូបង្វឹក​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​ដដែល​បន្ដថា បច្ចុប្បន្ន​លោក​បាន​ចរចា​ជាមួយ​ក្លិប​មួយ ហើយ​ក៏បាន​ឈានដល់​កិច្ចព្រមព្រៀង​គ្នា​ដែរ គ្រាន់តែ​មិនទាន់មាន​ការប្រកាស​ជា​ផ្លូវការ។ ដូច្នេះ​ចាំមើល​តើ​អនាគត​លោក ស៊ុំ វណ្ណា នឹងត្រូវ​ដឹកនាំ​ក្លិប​ណានា​រដូវ​កាល​ថ្មី​ឆ្នាំ​២០២២ ខាងមុខ ក្រោយ​ចាក​ចេញពី​ទឹកដី Smart RSN? ​សូមបញ្ជាក់ថា លោក ស៊ុំ វណ្ណា បាន​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន កាលពី​ឆ្នាំ​២០១៩ ក្នុងនាម​គ្រូ​ជំនួយ តែ​នៅ​ពាក់កណ្ដាល​រដូវ​កាល​ដដែល លោក​ត្រូវបាន​ក្លិប​តែងតាំង​ជា​គ្រូ​បង្គោល​ស្ដីទី ក្រោយ​ការចាកចេញ​របស់លោក Leonardo Vitorino។ បន្ទាប់មក​នៅ​ឆ្នាំ​២០២០ លោក​ក៏​ត្រូវបាន​ក្លិប​តែងតាំង​ជា​គ្រូ​បង្គោល​ពេញ​សិទ្ធ មុន​ក្លិប​ដំឡើងលោក​ជា​នាយក​បច្ចេកទេស​ប្រចាំ​ក្លិបនៅក្នុង​ឆ្នាំ​២០២១ នេះ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |