ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សមាគមសម្ព័នអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ​ (សមាគម ស៣) បង្កើតទស្សនវិស័យថ្មីដើម្បីពាណិជ្ជករជៀសផុតពីអ្នកទោសសេដ្ឋកិច្ច

យោងតាមសេចក្តីប្រកាសលេខ ១៨០៣ ប្រក ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ សម្រេចអោយសមាគមសម្ព័នអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ ហៅកាត់ «ស​ ស​ ស» ឬ «សមាគម ស៣» ដែលមានលោក ឆេង សុវីនជាប្រធាន ក្នុងបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ តំរូវអោយមានការធ្វើសកម្មភាពស្របច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់់ខ្លួនដូចបានតម្កល់ទុកនៅក្រសួងមហាផ្ទៃដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ

សមាគមសម្ព័នអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ មានគោលបំណងចូលរួម​សហការជាមួយអ្នកពាក់ព័ន្ធនានាដើម្បីផ្សព្វផ្សាយដល់អ្នកសារព័ត៌មានអំពីផលវិជ្ជមាន​ និងអវិជ្ជមានលើវិស័យសេដ្ឋកិច្ចជាតិ សិទ្ធិការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ និងច្បាប់ផ្សេទៀតដែលពាក់ព័ន្ធ ។ សមាគមចូលរួមអភិវឌ្ឍន៍សង្គមដោយចែករំលែកចំណេះដឹងច្បាប់នានាដល់ប្រជាពលរដ្ឋ ពាណិជ្ជករ សហគ្រិន អ្នកវិយោគផ្សេងទៀត អោយបានទូលំទូលាយនូវព័ត៌មាន ហានិភ័យនៃផលិតផលក្លែងក្លាយ អំពីការពារសិទ្ធអ្នកប្រើប្រាស់ ដើម្បីជួយរកដំណោះស្រាយ និង វិធីការពារ ព្រមទាំងសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីទប់ស្កាត់រាល់បទល្មើសផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់ ។

សមាគមមានបេសកម្មសហការផ្សព្វផ្សាយ និងចែករំលែកដល់អ្នកពាក់ព័ន្ធនានាតាមរយៈ វគ្គបណ្តុះបណ្តាល សិក្ខាសាលា សន្និសិទ្ធិ បទបាឋកថា ដល់អ្នកសារព័ត៌មានឲ្យយល់ដឹងអំពីកិច្ចការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែងមិនស្មោះត្រង់ អំពីច្បាប់ដែលពាក់ព័ន្ធនានា អំពីផលវិជ្ជមាន និងអវិជ្ជមានលើវិស័យសេដ្ឋកិច្ចជាតិ ដែលជាហេតុបណ្តាលអោយរងផលប៉ះពាល់ពីផលិតផលក្លែងក្លាយ និងការប្រកួតប្រជែងមិនស្មោះត្រង់ ។ សមាគមចូលរួមសហការជាមួយបណ្តាដៃគូ អង្គការ សមាគម និង អង្គភាពផ្សេងទៀត ដើម្បីចូលរួមសិក្សាស្រាវជា្រវស្វែងយល់អំពីផលប៉ះពាល់ពីការផលិតរបស់រោងចក្រ សហគ្រានានា ។

សមាគមមានទស្សនវិស័យចង់ឃើញអ្នកសារព័ត៌មាន យល់ដឹងអំពីកិច្ចការពារអ្នកប្រើប្រាស់ ប្រកួតប្រជែងមិនស្មោះត្រង់ ផលិតផលពិតនិងផលិតផលក្លែងក្លាយ ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ពាណិជ្ជករ និង សា្ថប័នពាក់ព័ន្ធ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |