ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សមិទ្ធផលពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជាទទួលបានមិនធំធេងជាងជម្រៅទឹកចិត្តមេដឹកនាំនិងប្រជាជនចិន ផ្ដល់ជូនកម្ពុជា

សមិទ្ធផលពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជាទទួលបានមិនធំធេងជាងជម្រៅទឹកចិត្តមេដឹកនាំនិងប្រជាជនចិន ផ្ដល់ជូនកម្ពុជា

(ភ្នំពេញ)៖ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់មហាមិត្តចិន ជូនដល់កម្ពុជា ត្រូវបានដាក់ឲ្យសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២ខ០២១នេះ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុចា។ វិមានកីឡដ្ឋាននេះ បានប្រើប្រាស់ថវិកាប្រមាណ១៦០លានដុល្លារ ដើម្បីសាងសង់។

នៅចំពោះមុខតំណាងអង្គទូតរបស់ប្រទេសជាច្រើន រួមជាមួយអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ និងមានការផ្សាយផ្ទាល់ជាច្រើនស្ថាប័នព័ត៌មាននោះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សមិទ្ធផលពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជាទទួលបានពីមិត្តដែកថែបចិននេះ មិនធំធេងដល់ជម្រៅចិត្តរបស់រដ្ឋាភិបាល និងប្រជាជនចិន ផ្ដល់មកជូនកម្ពុជាតាំងពីដើម រហូតមកដល់ពេលនេះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃនេះយើងទទួលបាននូវសមិទ្ធផលដ៏ធំនេះ ប៉ុន្ដែខ្ញុំគិតថាអ្វីដែលធំជាងនេះទៅទៀត ដែលមិនអាចវាស់ស្ទង់បាន គឺជាជម្រៅទឹកចិត្ត ដែលមេដឹកនាំចិន ប្រជាជនចិន បានផ្ដល់សម្រាប់ប្រជាជនកម្ពុជា។ ថ្ងៃនេះសមិទ្ធផលធំណាស់ហើយ ប៉ុន្ដែអ្វីដែលធំជាងនេះ គឺទឹកចិត្តដែលមិត្តយើងបានផ្ដល់ឲ្យយើង ក្នុងការពង្រឹងនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើរទន្ទឹមនឹងការពង្រឹងនូវឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា»

បន្ថែមពីនេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិត ដែលបានផ្ដល់ជាជំនួយឥតសំណងសម្រាប់អគារដ៏ស្កឹមស្កៃមួយនេះ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវមោទនភាព ដោយវិមានកីឡដ្ឋានមួយនេះ គឺជាសមិទ្ធផលនៃផ្លែផ្កាក្នុងទំនាក់ទំនង នៃសាធារណរដ្ឋប្រជាមានិតចិន និងកម្ពុជា។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន មិត្តដែកថែបចិនបានប្រគល់នូវអ្វីដែលមាននៅថ្ងៃនេះ មិនមែនជាការកើតឡើងដោយចៃដន្យ ហើយខ្វះទំនាក់ទំនងនោះទេ ពោលកម្ពុជា-ចិន បានខិតខំកសាងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយឈរលើការជឿទុកចិត្តគ្នា, ការគោរពគ្នា, ការសាមគ្គីភាពជាមួយគ្នា។ ជំនឿទុកចិត្តខាងនយោបាយ ការគោរពនូវឯករាជ្យ អធិបតេយ្យភាពគ្នាទៅវិញទៅមក ជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតតាំងពីសម័យសង្គមរាស្ដ្រនិយម រហូតមកដល់ពេលនេះ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ទៀតថា ទាំងអស់នេះហើយជាមូលដ្ឋានគ្រឹះ ដែលយើងឈានទៅកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ ហើយឥលូវនេះលោក ហ្ស៉ី ជីនពីង ប្រធានាធិបតីចិន បានប្រសិទ្ធនាមមិត្តកម្ពុជា-ចិន ជា «មិត្តភាពដែកថែប» ដែលគ្មានអ្នកណាអាចបំបែកបានឡើយ។

សម្ដេចតេជោ ហ៊ុន សែន ដែលខិតខំប្រឹងប្រែងរក្សា និងពង្រឹងបន្ថែមនូវទំនាក់ទំនងរវាងកម្ពុជា-ចិន បន្ដពីសម្ដេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានលើកឡើងទៀតថា ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន មិនមែនគ្រាន់តែត្រឹមមានន័យ លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្ដែជំនួយបានជួយដល់ការពង្រឹងនូវឯករាជ្យ អធិបតេយ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ។

សម្ដេចតេជោ ក៏បានបង្ហាញនូវក្ដីសង្ឃឺមថា មិនមែនសម្ពាធណាផ្សេងទៀត ដែលតម្រង់ឆ្ពោះមកដាក់ទណ្ឌកម្មលើកម្ពុជា ដែលគ្រាន់តែកម្ពុជាមានសេរីភាពក្នុងការធ្វើទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិននោះទេ។

សូមរំលឹកថា ពាក់ព័ន្ធការដាក់សម្ពាធ ឬដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកមកលើកម្ពុជានោះ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជា ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ កាលពីថ្ងៃទី១៧ ខែធ្នូម្សិលមិញ បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលចិន បន្តប្រឆាំងដាច់ខាតចំពោះការគាបសង្កត់របស់សហរដ្ឋអាមេរិក មកលើប្រទេសកម្ពុជា ដើម្បីវាយប្រហារចំពោះទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា-ចិន។

ប្រតិកម្មរបស់ចិន បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបង្ហាញអំពីទណ្ឌកម្មរបស់ខ្លួនមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយប្រកាសមិនលក់អាវុធមកឲ្យប្រទេសកម្ពុជា ដោយចោទរាជរដ្ឋាភិបាលកម្ពុជា រំលោភសិទ្ធិមនុស្ស និងមានទំនាក់ទំនងស្អិតរមួតជាមួយចិន។

ជាមួយនឹងការថ្កោលទោសចំពោះការដាក់ទណ្ឌកម្មឯកតោភាគីតាមអំពើចិត្ត លោក វ៉ាង វិនធាន បានចាត់ទុកថា សហរដ្ឋអាមេរិកបាននិងកំពុងលាបពណ៌ជាបន្តបន្ទាប់ មកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។

បើតាមលោកអគ្គរដ្ឋទូតចិន, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា បានឆ្លងកាត់បទពិសោធន៍ជាច្រើន នឹងនៅតែរឹងមាំជាដរាប ហើយកងទ័ពប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាសហគមន៍រួមវាសនាតែមួយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |