ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩អូមីក្រុង ជាលើកដំបូងលើស្ត្រីខ្មែរម្នាក់ធ្វើដំណើរមកពីក្រៅប្រទេស

កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩អូមីក្រុង ជាលើកដំបូងលើស្ត្រីខ្មែរម្នាក់ធ្វើដំណើរមកពីក្រៅប្រទេស

ភ្នំពេញ៖ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​នូវ​មេរោគ​កូវីដ-១៩​បំប្លែងថ្មី​អូមីក្រុង​ ដែល​បាន​កើត​លើ​ស្ត្រី​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​ធ្វើ​ដំណើរ​មក​ពី​ក្រៅ​ប្រទេស។

ករណី​ឆ្លង​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី​អូមីក្រុង​នេះ ត្រូវ​បាន​ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​នៅ​យប់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ឆ្លង​មេរោគ​កូវីដ-១៩​អូមីក្រុង​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ស្ត្រី​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ២៣​ឆ្នាំ ដែល​ទើប​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពីប្រទេស​ហ្កាណា ស្ថិត​នៅ​អាហ្វ្រិក​ខាង​លិច។

បើ​តាម​ក្រសួង​សុខាភិបាល ស្ត្រី​រូប​នេះ​ដែល​មាន​ស្រុក​កំណើត​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​នោះ មាន​ផ្ទះ​ពោះ​ចំនួន​១៥​សប្ដាហ៍ ហើយ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់​រួម ហើយ​បន្ត​ដំណើរ​ទីក្រុង​បាងកក ប្រទេស​ថៃ មុន​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ស្ត្រី​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​មជ្ឈ​មណ្ឌល​ជាតិ​កម្ចាត់​មេរោគ​របេង និង​ហង់សិន នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី​អូមីក្រុង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |