ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស ​៥០ ខណៈ​មាននៅ​ក្នុង​រដ្ឋ​ ១៩ ​របស់​អាមេរិក

ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស ​៥០ ខណៈ​មាននៅ​ក្នុង​រដ្ឋ​ ១៩ ​របស់​អាមេរិក

​អាមេរិក៖ លោកស្រី​វេជ្ជបណ្ឌិត Rochelle Walensky នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺអាមេរិក​បាន​និយាយ​ថា វីរុស​កូ​រ៉ូ​ណា​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស ឥឡូវនេះ​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង ៥០ ប្រទេស និង ១៩ រដ្ឋ​របស់​សហរដ្ឋ​អាមេរិក។ លោកស្រី​បាន​បន្ថែម​ថា យើង​រំពឹង​ថា​ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង។​

បណ្ដា​រដ្ឋ​ដែល​បាន​រក​ឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីចាប់ពី​រដ្ឋ Hawaii ទៅដល់​រដ្ឋ Texas រហូតដល់​រដ្ឋ​ Massachusetts។ របាយការណ៍​នេះ​គឺជាផ្នែក​មួយ​នៃ​ការ​កើន​ឡើង​ថ្មី​នៃ​ករណី​ឆ្លង​វីរុស COVID-19 នៅ​សហរដ្ឋអាមេរិក ដែល​ឥឡូវនេះ​កើន​ឡើង​ដល់​ជាង ១០០,០០០​ករណី​ក្នុង​មួយថ្ងៃ​។​ ខណៈ​ដែល​ក្រុម​មន្ត្រី និង​អ្នកស្រាវជ្រាវ​មានការ​ព្រួយបារម្ភ​អំពី​ការ​ឆ្លង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ពួកគេ​ក៏បាន​និយាយ​ផងដែរ​ថា​ វា​ឆាប់រហ័ស​ពេក​ក្នុង​ការ​ដឹង​ពី​ចំនួន​ ដែល​វា​អាច​នឹង​កើតឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ ក្រុម​អ្នក​ជំនាញ​និយាយ​ថា វា​ទំនងជា​ប្រើ​ពេល​វេលា​ច្រើន​សប្តាហ៍​មុន​ពេល​មាន​ទិន្នន័យ​អាច​ទុក​ចិត្ត​បាន អំពី​លទ្ធផល​អ្នកជំងឺ​នឹង​ចេញ​មកពី​អាហ្វ្រិក​ខាងត្បូង ដែល​បាន​រាយការណ៍​ជា​លើកដំបូង​អំពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​។

ប្រទេស​នេះ​បាន​មើល​ឃើញ​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​វីរុស COVID-19 នៅ​ក្នុង​ខេត្ត Gauteng ដែល​ជា​ចំណុច​ឆ្លង​ខ្លាំង​បំផុត​នៃ​ការ​ផ្ទុះឡើង​វីរុស​នេះ​។ នៅ​ក្នុង​អ្វី​ដែល​អាច​ជា​ប្រភព​នៃ​សុទិដ្ឋិនិយម​ប្រកប​ដោយ​ប្រយ័ត្នប្រយែង ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​អាហ្វ្រិក​ខាងត្បូង​ថ្មីៗ​នេះ​បាន​និយាយ​ថា ​ក្នុង​រយៈពេល ២​សប្តាហ៍​កន្លង​មក​នេះអ្នកជំងឺ​ភាគច្រើន​នៅ​ក្នុង​បន្ទប់​ព្យាបាល​អ្នកជំងឺ COVID-19 របស់​មន្ទីរពេទ្យ​នានា​មិន​តម្រូវ​ឱ្យ​មាន​អុកស៊ីសែន​បន្ថែម​ ដើម្បី​ជំនួយ​ខ្យល់​ដកដង្ហើម​ទេ​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |