ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ជប៉ុន សន្យាគាំទ្រកម្ពុជា ដើម្បីទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយ

ជប៉ុន សន្យាគាំទ្រកម្ពុជា ដើម្បីទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយ

(ភ្នំពេញ)៖ ក្នុងជំនួបតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ លោក គីស៉ីដា ហ្វីមីអូ នាយករដ្ឋមន្ដ្រីជប៉ុន បានប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាថា ជប៉ុន នឹងគាំទ្រកម្ពុជាដើម្បីធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយឲ្យទទួលបានជោគជ័យ។

លោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ក្រោយជំនួបនោះយ៉ាងដូច្នេះថា «ឯកឧត្តម នាយករដ្ឋមន្ដ្រីជប៉ុន បានបញ្ជាក់អំពីការត្រៀមសហការ និងគាំទ្រកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ»

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីសង្ឃឹមថា គ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននោះ លោកនាយករដ្ឋមន្ដ្រីជប៉ុន នឹងអញ្ជើញចូលរួមដោយផ្ទាល់នៅរាជធានីភ្នំពេញ នាឆ្នាំ២០២២ខាងមុខនេះ។ សម្ដេចក៏អញ្ជើញលោកនាយករដ្ឋមន្ដ្រីជប៉ុន ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនោះផងដែរ។

ដោយសារតែឆ្នាំ២០២៣ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងកាទូតរវាងកម្ពុជា-ជប៉ុន ហើយក៏ជាខួបលើកទី៥០ នៃចំណងមិត្តភាពជប៉ុន-អាស៊ាននោះ ទាំងសម្ដេចតេជោ ហ៊ុន សែន និងលោក គីស៉ីដា ហ្វីមីអូ បានឯកភាពគ្នា ដើម្បីរៀបចំកម្មវិធីមួយក្នុងគោលបំណងរំលឹកដល់ខួបអនុស្សាវរីយ៍ទាំងពីរនេះ។ នេះបើតាមអ្វីដែលលោក ស្រ៉ី ថាមរ៉ុង្គ បានគូសបញ្ជាក់បន្ថែម។

ក្នុងជំនួបដ៏មានសារៈសំខាន់នាព្រឹកមិញនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានអះអាងប្រាប់លោកនាយករដ្ឋមន្ដ្រីជប៉ុនដែរ កម្ពុជា គឺជាប្រទេសមួយ ដែលជាមិត្ដដ៏ស្មោះត្រង់របស់ជប៉ុន។ បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាផងដែរ។

យ៉ាងណាមិញ ក្នុងជំនួបរវាងថ្នាក់ដឹកនាំកំពូលទាំងនេះ ក៏មិនបំភ្លេចនូវការរំលឹកអំពីទំនាក់ទំនងជាប្រវត្តិសាស្ដ្រ ដែលមានជាយូរណាស់មកហើយ ហើយក្នុងនោះសម្ដេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ដ្រីជប៉ុន បានរំលឹកពីការបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់ជប៉ុន មកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩២ ដែលជាការបញ្ជូនកងទ័ពចេញក្រៅប្រទេសលើកដំបូងរបស់ជប៉ុនផងដែរ។

សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងកម្ពុជា និងជប៉ុន មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីមានដំណើរទស្សនកិច្ច របស់សម្តេចតេជោទៅកាន់ប្រទេសជប៉ុន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |