ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

រុស្ស៊ី និង​ចិន​ចុះហត្ថលេខា​លើ​ផែនទី​វិថី​ សម្រាប់​កិច្ច​សហប្រតិបត្តិការ​យោធា​កាន់តែ​ជិតស្និទ្ធ

រុស្ស៊ី និង​ចិន​ចុះហត្ថលេខា​លើ​ផែនទី​វិថី​ សម្រាប់​កិច្ច​សហប្រតិបត្តិការ​យោធា​កាន់តែ​ជិតស្និទ្ធ

​​រុស្ស៊ី​៖ ប្រមុខ​ការពារ​ជាតិ​រុស្ស៊ី​បាន​ចុះហត្ថលេខា​លើ​ផែនទី​វិថី​ សម្រាប់​ទំនាក់ទំនង​ផ្នែក​យោធា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន ដោយ​ផ្ដោត​លើ​ការហោះហើរ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ជា​ញឹកញាប់ ​របស់​សហរដ្ឋអាមេរិក​ជិត​ព្រំដែន​របស់​ប្រទេស​ទាំង​២​។

អំឡុង​ពេល video call រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu និង​សម​ភាគី​ចិន​របស់​លោក​គឺ​លោក Wei Fenghe បាន​បង្ហាញ​ពី​ផលប្រយោជន៍​រួមគ្នា ក្នុង​ការ​បង្កើន​សកម្ម​ភាព​សម​យុទ្ធ​យោធា​ជា​យុទ្ធសាស្ត្រ ​និង​ការ​ល្បាត​រួមគ្នា​ដោយ​ប្រទេស​រុស្ស៊ី​ និង​ចិន នេះ​បើ​យោង​តាម​ក្រសួង​ការពារជាតិ​រុស្ស៊ី​។​ លោក Shoigu និយាយ​ថា ប្រទេស​ចិន និង​រុស្ស៊ីបាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ ​បច្ចុប្បន្ន​នេះ​ដោយសារ​ភាព​ច្របូកច្របល់​ខាង​ភូមិសាស្ត្រ​នយោបាយ​ចេះតែ​កើន និង​ជម្លោះ​ចេះតែ​រីក​ធំ​នៅ​ក្នុង​តំបន់​នានា​ទូទាំង​ពិភពលោក ការអភិវឌ្ឍន៍នៃ​ទំនាក់ទំនង​របស់​យើង​គឺជា​ការទាក់ទង​គ្នា​ដ៏​ពិសេស​។​ ប្រមុខ​ការពារ​ជាតិ​រុស្ស៊ីរូប​នេះបាន​ចង្អុលទៅកាន់​ការ​ហោះ​ហើរ​កាន់តែ​ច្រើន​ឡើង ​ពី​សំណាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក ជិត​ព្រំដែន​រុស្ស៊ី​-​ចិន ដោយ​និយាយ​ថា មាន​បេសកកម្ម​ចំនួន ​៣០ ​កាលពី​ជាង​មួយ​ខែ​មុន​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |