ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ជប៉ុន​យកឈ្នះ​នៅ​ទឹកដី​វៀតណាម ១-០ ខណៈ​អូស្ត្រាលី និង​អារ៉ាប៊ីសាអ៊ូឌីត​បាន​ត្រឹម​ស្មើគ្នា​

ជប៉ុន​យកឈ្នះ​នៅ​ទឹកដី​វៀតណាម ១-០ ខណៈ​អូស្ត្រាលី និង​អារ៉ាប៊ីសាអ៊ូឌីត​បាន​ត្រឹម​ស្មើគ្នា​

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​សាមូរ៉ៃ​ជប៉ុន​បាន​បន្ត​ដំណើរ​ដេញ​តាម​ ២​ក្រុម​នៅ​លើ​ក្នុង​ពូ​ល B នៃ​វគ្គ​ជំ​រុះ​ជុំ​ទី៣ តំបន់​អាស៊ី​នេះ​ក្រោយ​យកឈ្នះ​នៅ​ទឹកដី​វៀតណាម ១-០ ស្រប​ពេល​ក្រុម​ខាងលើ​ទាំងពីរ​អូស្ត្រាលី និង​អារ៉ាប៊ីសាអ៊ូឌីត​ធ្វើ​អ្វី​គ្នា​មិនបាន បាន​ត្រឹម​ស្មើគ្នា​។ ​​ការប្រកួត​នៅ​កីឡដ្ឋាន My Dinh ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ ជប៉ុន​ស្រែក​ឃ្លាន​ជ័យជំនះ​ដើម្បី​ឱកាស​ឆ្លង​ផុត​វគ្គ​ជំ​រុះ​ ដែល​ពួកគេ​ចាប់ផ្ដើម​មិនបាន​ល្អ​នេះ​។

គ្រាប់​ជ័យជំនះ​របស់​ជប៉ុន​សំរេច​បាន​នៅ​នាទី​ទី១៧ ដោយ Junya Ito ដែល​ជា​កីឡាករ​ប្រកប​អាជីព​នៅ​ក្លិប​ប៊ែ​ល​ហ្ស៊ិ​ក Genk​។​ ​ជ័យ​ជំនះ​នេះ​ធ្វើ​ឱ្យ​ជប៉ុន​ទទួល​បាន ៣ពិន្ទុ​ដ៏​មាន​សារសំខាន់​បន្ត​ឈរ​លេខ ៣ មាន ៩ពិន្ទុ​ក្រោយ​ឈ្នះ៣ ចាញ់២​។​ ​ចំណែក​វៀតណាម​អស់​ឱកាសហើយ​ក្រោយ​ប្រកួត ៥លើក​ចាញ់​ទាំង ៥​។ ​ជាមួយគ្នា​នោះ​ដែរ​ក្រុម​លេខ ១ អារ៉ាប៊ីសាអ៊ូឌីត និង​ក្រុម​លេខ ២ អូស្ត្រាលីជួប​គ្នា​ម្សិលមិញនៅ​ទីក្រុង​ស៊ីដនី​នោះ ក្រុម​ទាំងពីរ​ធ្វើ​អ្វី​គ្នា​មិន​បាន​ឡើយ​ដោយ​បាន​ត្រឹម​ស្មើគ្នា ០-០ ដែល​ធ្វើ​ឱ្យ​ឱកាស​ប្រជែង​កៅអី World Cup ២០២២ ក្នុង​ពូ​ល B នេះ​បើកចំហ។ ​​អារ៉ាប៊ីសាអ៊ូឌីត​នៅតែ​ជា​ក្រុម​នាំ​មុខ​គេ​ក្នុង​ពូ​ល​មាន ១៣ពិន្ទុ​ក្រោយ​លេង ៥ប្រកួត​ឈ្នះ៤ ស្មើ ១ មិនដែល​ចាញ់ ខណៈ​អូស្ត្រាលី​លេខ ២ មាន ១០ពិន្ទុ​ក្រោយ​លេង ៥ប្រកួត​ឈ្នះ៣ ស្មើ១ ចាញ់១​។

មួយ​គូ​ទៀត​លេង​ក្រោយ​គេ​យប់មិញ​ ចិន និង​អូ​ម៉​ង់​ចែក​ពិន្ទុ​គ្នា​ក្រោយ​ស្មើគ្នា ១-១​។ ​​ខ្សែប្រយុទ្ធ​ក្លិប​អេ​ស្ប៉ា​ញ Espanyol, Wu Lei បើក​ការ​នាំ​មុខ​មុន​ឱ្យ​ចិន​នៅ​នាទី​ទី​២១ តែ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​លេខ ២ ពិភពលោក​មួយ​នេះ​មិន​អាច​រក្សា​ការ​នាំ​មុខ​នេះ​បាន​ឡើយ ​ពោល​គឺ​អូ​ម៉​ង់​ក៏​តាម​ស្មើ​វិញ​នៅ​នាទី​ទី​៧៥ ដោយ Al-Harthi​។ ​លទ្ធផល​នេះ​មានន័យថា ​ចិន​បន្ត​ឈរ​លេខ ៥ ក្នុង​ពូ​ល B នេះ​មាន ៤ពិន្ទុ​ពីការប្រកួត ៥លើក​ ខណៈ​អូ​ម៉​ង់​ឈរ​លេខ ៤ មាន ៧ពិន្ទុ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |