ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រុមការងារក្រសួងមហាផ្ទៃ កំពុងចុះអធិការកិច្ចលើបញ្ហាអ្នកទោស​នៅ​ស្ទឹងត្រែង​រត់គេចខ្លួន

ក្រុមការងារក្រសួងមហាផ្ទៃ កំពុងចុះអធិការកិច្ចលើបញ្ហាអ្នកទោស​នៅ​ស្ទឹងត្រែង​រត់គេចខ្លួន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានថ្លែងថា បច្ចុប្បន្នក្រុមការងារ នៃក្រសួងមហាផ្ទៃ កំពុងចុះធ្វើអធិការកិច្ច លើបញ្ហាអ្នកទោសជាឧក្រិដ្ឋជន ដែលលួចរត់ចេញពន្ធនាគារ នៅខេត្តស្ទឹងត្រែង ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចក្រឡាហោម មានប្រសាសន៍ថា ជាលទ្ធផល គិតត្រឹម​ថ្ងៃទី១២ ខែវិច្ឆិកា សមត្ថកិច្ចបានចាប់ខ្លួនជនជាប់ចំនួន ៥នាក់ មកវិញហើយ នៅក្នុងចំណោម​ជនជាប់ឃុំចំនួន៧នាក់ ដែលបានវាយ​ទម្លុះ​ជញ្ជាំង​ពន្ធនាគារ លួចរត់គេច​ខ្លួនកាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ។

សម្ដេចបន្ថែមថា “ទន្ទឹមនឹងនេះទណ្ឌិត ២នាក់ ជាជនជាតិឡាវដែលមានបទល្មើសគ្រឿងញៀន ក៏សមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនមកវិញដែរ ។ ជាមួយគ្នានេះខ្ញុំក៏បានចាត់ចែងឲ្យ​មាន​ការ​ធ្វើអធិការកិច្ច ប្រកបដោយការទទួលខុសត្រូវ ចំពោះបញ្ហាដែលបានកើតឡើង គឺធ្វើឲ្យជនជាប់ឃុំ​រត់រួច​ពី​ពន្ធនាគារ ដែលពេលនេះក្រុមការងារកំពុងតែធ្វើកិច្ចការនេះ” ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តទៀតថា លទ្ធផលប្រតិបត្តិការនេះ ពិតជាកើតឡើងបានដោយ​សារ​តែមានការចូលរួមរបស់ពលរដ្ឋជួយស្រាវជ្រាវ ​និងរាយការណ៍ជូនសមត្ថកិច្ចឈានទៅដល់ការ​ចាប់​បានមកវិញនូវទណ្ឌិត ​ដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀនទាំងនេះ ​ដោយលទ្ធផលនេះ បាន​បង្ហាញថា គ្រប់សកម្មភាពសង្គមអាចសម្រេចបាន ដោយសារតែមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាព ​ដែលលទ្ធផលនេះ បានបង្ហាញថា ពលរដ្ឋពិតជាមានការយល់ដឹង និង​ចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែររក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ ។

សម្ដេចក្រឡាហោម បានបន្ថែមថា “ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងខ្លួនខ្ញុំផ្ទាល់ដែល​ទទួល​ខុសត្រូវ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ខ្ញុំសូមសម្ដែនូវការកោតសរសើរ ដល់​សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ​ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការ ប្រកបដោយវិជ្ជាជីវៈ និងស្មារតី​ទទួលខុសត្រូវខ្ពស់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ​ដែលបានចូលរួមក្នុងប្រតិបត្តិការនេះ ហើយ​សង្ឃឹមថា ការចាប់ខ្លួនទណ្ឌិត ២នាក់ទៀត នឹងសម្រេចបាននាពេលឆាប់ៗខាងមុខនេះ។ ក្នុងឱកាសនេះខ្ញុំក៏សូមអំពាវនាវ ​ដល់បងប្អូនជនរួមជាតិ គ្រប់មជ្ឈដ្ឋានសូមបន្តគាំទ្រ និង​ចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការគាំទ្រនិងចូលរួមបន្ត អនុវត្តតាម ពាក្យស្លោកជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ៣កុំ ១រាយការណ៍ ទាំងអស់គ្នា ដើម្បីសុវត្ថិភាព និងភាពសុខសាន្តក្នុងសង្គមជាតិយើង” ។

គួរបញ្ជាក់ថា អ្នកទោសចាប់បានវិញទាំង៥នាក់ គឺជនជាតិឡាវចំនួន ២នាក់ និងជនជាតិ ខ្មែរចំនួន ៣នាក់ ទី១. ឈ្មោះ ទូច វ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បទល្មើសសមគំនិតក្នុង​អំពើ​ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មានកម្រិតទោស៣០ឆ្នាំ, ទី២. ឈ្មោះ វ៉ា ភូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង​មាន​កម្រិតទោស២០ឆ្នាំ, ទី៣. ឈ្មោះ ភិត ងិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិឡាវ បទល្មើសប៉ុនប៉ង​ជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន កម្រិតទោស៤ឆ្នាំ, ទី៤. ឈ្មោះ ចាក លីប៊ីតាលី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឡាវ ​បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កម្រិតទោស​អស់​មួយជីវិត និងទី៥. ឈ្មោះ ហន វិមាន ភេទប្រុស អាយុ២១ឆ្នាំ ​ជនជាតិខ្មែរ មានបទល្មើស លួចមាន​ស្ថានទម្ងន់ ទោសដោយសារការប្រើទារុណកម្ម និងមានកំរិតទោស២៧ឆ្នាំ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |