ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ ចាប់ផ្ដើមដំណើរការសាងសង់

អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ ចាប់ផ្ដើមដំណើរការសាងសង់

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញបញ្ចុះបឋមសីលាសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ លើទីតាំងចាស់ ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៣។

អគារទីស្ដីការថ្មី នៃក្រសួងមហាផ្ទៃខាងមុខ ត្រូវបានបើកការដ្ឋានសាងសង់ នៅលើទីតាំងចាស់ ដោយមានការយល់ព្រមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៨ ខែវិច្ឆិកានេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អគារថ្មី នៃទីស្ដីការក្រសួង មហាផ្ទៃ ដែលនឹងសង់នៅលើទីតាំងចាស់ នឹងចំណាយថវិកាសាងសង់ប្រមាណជា៦០លានដុល្លារ។

អគារទីស្តីការរបស់ក្រសួងមហាផ្ទៃ មានទីតាំងនៅអគារចាស់ ដែលមានផ្ទៃដីសរុបទំហំ៥,៦ហិកតា ស្ថិតនៅលើមហាវិថី ព្រះនរោត្តម សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អគារទីស្ដីការ ក្រសួងមហាផ្ទៃថ្មី ផ្នែកខាងមុខនៃអគារនេះ បែរទៅទីសខាងកើត​ស្របតាម​ផ្លូវព្រះនរោត្តម និងបែមុខចំ ទន្លេធំៗទាំងបួន ​ដែលគេហៅថាទន្លេចតុមុខ។

អគារទីស្តីការរបស់ក្រសួមហាផ្ទៃ នេះមានទំហំ ១៥៣ ម៉ែត្រ គុណ៨៣ម៉ែត្រ មានកំពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ​ដែលអាចចតរថយន្ត បាន​សរុប​ចំនួន​៣៣០គ្រឿង។

ជាងនេះទៅទៀត ប្លង់ស្ថាបត្យកម្ម អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ ​ជាប្រភេទស្ថាបត្យកម្ម ក្លាសិក ​រចនាបទខ្មែរ​ ដំបូលប្រក់ក្បឿងស្រកាលិញ ​មានបុស្បបុក ​ចំនួន៥ ​លំនាំតាប្រាសាទអង្គវត្ត ដោយ​ អនុលោម​តាម​គោលការណ៍​សមមាត្រ​នៃរូបរាង​អគារ ​និងបាន​គិតគូរ​យ៉ាង​ហ្មត់ចត់​អំពីពន្លឺ ខ្យល់​ធម្មជាតិ ចេញចូលគ្រប់គ្រាន់​ ប្រកបដោយផា​សុខភាព សក្តិសម​ជា​ទីកន្លែង​ធ្វើការ​រួមបែបសម័យទំនើបថ្មី។

អគារទីស្តីការថ្មីនេះ មានមុខងារប្រើប្រាស់ជារដ្ឋបាលប្រមូលផ្តុំ ​ថ្នាក់ដឹកនាំក្រសួង ​ថ្នាក់ដឹកនាំ អគ្គ នាយកដ្ឋាន អគ្គភាពឋានៈស្មើ ​ចំនួន១២ ​គណៈកម្មាធិការជាតិ​ ចំនួន០៥ គណៈកម្មការក្រសួងមហាផ្ទៃ ចំនួន០៦ លេខាធិកាដ្ឋាននៃគណៈកម្មាធិការជាតិ​អភិវឌ្ឍន៍​តាម​បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ និងនាយកដ្ឋានជំនាញចំនួន៤២ នឹងចូលមកបម្រើការងារ​នៅក្នុងអគារថ្មីនេះ ហើយ​សមត្ថភាពអគារថ្មីនេះ អាចផ្ទុកមនុស្សសរុបរហូតដល់ទៅ៨៥០០នាក់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |