ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដោយ​មោទនភាព បន្ទាប់ពី​ការប្រកួត ២​លើក​ចុង​ក្រោយ​ត្រូវ​បាន​លុបចោល​

កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដោយ​មោទនភាព បន្ទាប់ពី​ការប្រកួត ២​លើក​ចុង​ក្រោយ​ត្រូវ​បាន​លុបចោល​

​​ប៉ា​រ៉ា​ហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់​ថា CAMSOC បាន​លើក​ឡើង​ថា កម្ពុជា​បាន​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ជនពិការ​អាស៊ីអាគ្នេយ៍ ឬ ASEAN Para Games 2023 ដោយ​មោទនភាព បន្ទាប់ពី​ការប្រកួត ២​លើកចុងក្រោយនៅ​ហ្វីលីពីនកាលពី​ឆ្នាំ​២០១៩ និង​នៅ​វៀតណាមនា​ឆ្នាំ​២០២២ ត្រូវបាន​លុប​ចោល។​

ការគូសបញ្ជាក់​នេះបានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គណៈអចិន្ដ្រៃយ៍ CAMSOC ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ CAMSOC កាលពី​ល្ងាច​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ដែល​ផ្ដោតលើ​របៀបវារៈ​សំខាន់ៗ​ពីរ ទី​១-​សេចក្ដីនែនាំ​ស្ដីពី​នីតិវិធី​ហិរញ្ញវត្ថុដោយ​គណៈកម្មការ​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់ និង​ទី​២-​សេចក្ដី​ឆ្លង​ផែនការ​យុទ្ធសាស្ដ្រ​របស់ ASEAN Para Games។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា វា​គឺជា​មោទនភាព និង​មុខមាត់​ថ្មី​មួយទៀតរបស់​កម្ពុជា ដែល​ចាប់ផ្ដើម​រៀបចំ​ការប្រកួត​កីឡា​ជនពិការ​អាស៊ាន​ឡើងវិញ បន្ទាប់ពី​ការប្រកួត ២​លើកចុងក្រោយ​ត្រូវបាន​លុបចោល។ ក្នុង​ផែនការ​យុទ្ធសាស្ដ្រ​នោះដែរ កម្ពុជា​បាន​ត្រៀម​កីឡា​ជនពិការ​យ៉ាងហោច ១៣​ប្រភេទ​កីឡាដើម្បី​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ASEAN Para Games 2023។ ដូច្នេះ​ថ្នាក់ដឹកនាំបាន​ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព​ឲ្យ​បាន​មុត​ស្រួច​បំផុត ដើម្បី​ត្រៀម​ការប្រកួតប្រជែង​ដ៏​មាន​សារៈ​សំខាន់​នេះ។​

​គួរ​បញ្ជាក់ថា កម្ពុជា​នឹងត្រូវ​ដល់​វេន​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ ASEA Para Games លើក​ទី​១២ នា​ឆ្នាំ​២០២៣ ខណៈ​រាជរដ្ឋាភិបាលក្រោម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​រៀបចំ​ការ​ប្រកួត​កីឡា​ជនពិការ​ប្រចាំ​តំបន់​នេះចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៣ ពោលគឺ​ក្រោយ​បញ្ចប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​រាជធានី​ភ្នំពេញចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ដដែល៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |